សេដ្ឋកិច្ច
ត្រីប្រហុកចាប់ផ្ដើមត្រូវម្ដងទៀត ចាប់ពីថ្ងៃនេះ
ត្រីសម្រាប់ធ្វើប្រហុក និងផ្អក នឹងចាប់ផ្ដើមត្រូវម្ដងទៀត ចាប់ពីថ្ងៃទី ០២ រហូតដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ខណៈអាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុករួសរាន់ទៅទិញត្រីតាមពេលវេលា និងទីកន្លែង។

រដ្ឋបាលជលផល បានប្រកាសថា៖ «ក្នុងរដូវនេសាទឆ្នាំ ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹង ទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤ កើត ដល់ថ្ងៃទស្រុក ១២ កើត ខែបុស្ស ត្រូវនឹងថ្ងៃទី ២ ដល់ថ្ងៃទិ ១០ ខែមករា ឆ្នាំ ២០២៥ ក្នុងករណីមេឃស្រឡះ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង»។
រដ្ឋបាលជលផលក៏បានអំពាវនាដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់មកទិញត្រីតាមពេលវេលា និងទីន្លែងដែលបានជំរាបជួន។

យោងតាមរដ្ឋបាលជលផល នៅក្នុងឆ្នាំ ២០២៤ ផលនេសាទ និងវារីវប្បកម្មកម្ពុជាសម្រេចបានសរុបចំនួន ៩២៦ ៩៣៤តោន កើនឡើង ៦០ ៦៨៤តោន ស្មើនឹង៧ ភាគរយ បើធៀបទៅនឹង ឆ្នាំ២០២៣។
ក្នុងនោះ ផលនេសាទទឹកសាបទទួលបាន ៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រទទួលបាន ១៣៩ ៣១០តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម