Connect with us

ព័ត៌មានជាតិ

Spring Airlines ​បានបើកដំណើការជើងហោះហើរត្រង់ពីទីក្រុងស៊ីអានមកកាន់រាជធានីភ្នំពេញ​ឡើងវិញ

បានផុស

នៅ

​ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ដែលជាក្រុមហ៊ុន​របស់ចិន បានបើកជើងហោះហើរត្រង់របស់ខ្លួនពីទីក្រុងស៊ីអាននៃ ខេត្តស៊ានស៊ី មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ឡើងវិញ​ បន្ទាប់ពីបានផ្អាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជើងហោះហើរទីមួយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២៩ខែធ្នូ​កន្លងមកថ្មីៗនេះ  ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មន្ត្រីព្រលានយន្តហោះ និងតំណាងក្រុមហ៊ុនទេសចរណ៍ជាច្រើនអ្នកទៀត។ ​

​ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍នេះ លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ការចាប់ផ្ដើមជើងហោះហើរឡើងវិញនេះ គឺឆ្លុះបញ្ចាំងអំពីភាពល្អប្រសើរនេះវិស័យទេសចរណ៍ ជាពិសេសក្រុមហ៊ុននេះនឹងជួយដឹកភ្ញៀវទេសចរ និងអ្នកវិនិយោគចិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។

លោក​បាន​បន្ត​ថា​៖ «​បន្ទាប់​ពី​យើង​បាន​ទទួលរង​នូវ​ការជះឥទ្ធិពលនៃការផ្ទុះជំងឺ​រាតត្បាត​កូវីដ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ ពេលនេះយើងឃើញថា ​​ភ្ញៀវ​ទេសចរអន្តរជាតិនានា ជាពិសេសភ្ញៀវទេចរ​ចិន​បាន​ចាប់​ផ្តម​ត្រឡប់​មកទន្សនា​កម្ពុជា​យើងវិញ»។

​លោកបានថ្លែងបន្ត​ទៀត​ថា ប្រទេសកម្ពុជាបានមើលឃើញការកើនឡើងនៃចំនួនភ្ញៀវទេសចរចិនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាមួយនឹងការបង្កើនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនមកកាន់កម្ពុជា។

​ជាមួយគ្នានោះដែរឯកអគ្គរដ្ឋទូត​ Wenbin បានមានប្រសាសន៍ថា ការបើកដំណើការជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសចិន និងកម្ពុជា។

​លោក​បាន​បន្ថែម​ថា៖« រហូត​មក​ដល់​ពេល​នេះ ការ​ហោះហើរ​ត្រង់របស់​ចិន​មកកាន់ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ជាង ៦០ ភាគរយ​នៃ​កម្រិត​មុន​ការ​រាតត្បាតនៃជំងឺកូវីដ១៩»។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍​ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៦ លាននាក់ កើន ២២% និងទេសចរជាតិ​បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសប្រមាណ ២០ លាននាក់ កើនឡើង ១៩,៧% ក្នុង​​នោះ​​តំបន់ឆ្នេរសមុទ្រមានទេសចរជាតិប្រមាណ ៨ លាននាក់ កើន ១២,៥% និងទេសចរបរទេស​ប្រមាណ ៤២ ម៉ឺននាក់ កើន ១០,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣​។

ជាមួយគ្នានេះដែរ កម្ពុជាក៏បាន​ស្វាគមន៍ទេសចរចិនសរុបចំនួន ៧៦៩ ៧៧៥ ក្នុងរយឆ្នាំ ២០២៤ កើនឡើង ៥៤,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក លី ឈាំង
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន​​​ជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់​​ពន្ធ​ ត្រាំ​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចក្រឡាហោម នឹងស្នើសម្តេចធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់អគារវិទ្យាល័យ នេត យ៉ង់ ក្រោយបញ្ចប់ការសាងសង់

ព័ត៌មានជាតិ១ ម៉ោង មុន

ពិធីដង្ហែរូបសំណាករំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី ១៤ មានអ្នកចូលរួមច្រើនកុះករ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិទ្យាស្ថាន Garosero ហ៊ានថា ការស្លាប់ Sulli ៦ឆ្នាំមុន ដោយសារឈុត​ស្រាតជាមួយ Kim Soo Hyun

សេដ្ឋកិច្ច២ ម៉ោង មុន

កសិករភូមិត្រពាំងសង្កែ ងាកមកភ្ញាស់កូនមាន់តាមទូរស្វ័យប្រវត្តិ អាចរកចំណូលបានច្រើន

ព័ត៌មានជាតិ២០ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

សន្តិសុខសង្គម៨ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល ចុះឆ្មក់ពិនិត្យការបម្រើសេវានៅមណ្ឌលសុខភាពមួយកន្លែង នៅខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន

Sokha Hotels

ព័ត៌មានពេញនិយម