សេដ្ឋកិច្ច
អ្នកជំនាញ ៖ ផ្ទះតម្លៃសមរម្យ គួរមានតម្លៃចាប់ពី ១,៥ ម៉ឺន ដល់ ៣ ម៉ឺនដុល្លារ
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ប្រជាពលរដ្ឋជាមន្រ្តីរាជការ កម្មករកម្មការិនី និងអ្នករត់ម៉ូតូឌុបជាដើម កំពុងមានតម្រួវការលំនៅឋានតម្លៃសមរម្យក្នុងចំនួនច្រើន ខណៈផ្ទះគួរតែមានតម្លៃចន្លោះពី ១,៥ ម៉ឺន ដល់ ៣ ម៉ឺនដុល្លារ។ ការលើកឡើងបែបរបស់អ្នកឧកញ៉ា សំ សុខនឿន ត្រូវបានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលតែងតាំងសមាសភាពគណៈកម្មាធិការអន្ដរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ និងត្រូវបានប្រកាសកាលពីម្សិលមិញនេះ។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤នេះថា ប្រជាជនកម្ពុជាជាច្រើន កំពុងមានតម្រូវការផ្ទះតម្លៃសមរម្យ ប៉ុន្តែកន្លងមក អ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា មិនអាចសាងសង់ផ្ទះតម្លៃសមរម្យបាននោះទេ ដោយសារតែដីនៅទីក្រុងភ្នំពេញ និងតំបន់ជាយក្រុង បានឡើងថ្លៃរួចទៅហើយ។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបញ្ជាក់ថា ដើម្បីអាចសាងសង់ផ្ទះតម្លៃសមរម្យបាន គឺត្រូវការសាងសង់លើផ្ទៃដី ដែលមានតម្លៃធូរថ្លៃ យ៉ាងណាមិញ នៅពេលដែលអ្នកអភិវឌ្ឍ គាត់ធ្វើការអភិវឌ្ឍផ្ទះតម្លៃសមរម្យ គឺគាត់មិនអាចចំណេញ ឬរួចខ្លួនបានទេ នៅពេលដែលគាត់ទៅសាងសង់នៅលើដី ដែលមានតម្លៃថ្លៃរួចហើយ។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿនបន្ថែម ថា៖ «ខ្ញុំសង្កេតឃើញថា កម្ពុជាត្រូវការផ្ទះតម្លៃសមរម្យច្រើន ដូចជាកម្មករកម្មកការិនី កម្មករសំណង់ បុគ្គលិក គ្រូបង្រៀន អាជីវករ និងសិស្សានុសិស្ស ដែលកំពុងសិក្សា តែងតែត្រូវការ លទ្ធភាពដែលគាត់អាចទិញបានគឺផ្ទះតម្លៃសមរម្យ»។

បើតាមអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ដើម្បីឱ្យអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះតម្លៃសមរម្យបានគឺរាជរដ្ឋាភិបាល ត្រូវតែកាត់បន្ថយ ឬលើកលែងពន្ធច្រើនប្រភេទ ដើម្បីឱ្យតម្លៃដើមនៃការសាងសង់មានតម្លៃទាប ជាពិសេសប្រសិនបើរដ្ឋាភិបាលប្រគល់ដីដែលជាសម្បត្តិរបស់រដ្ឋ ទៅក្រុមហ៊ុនអភិវឌ្ឍដើម្បីធ្វើការសាងសង់ នោះអ្នកអភិវឌ្ឍគាត់អាចធ្វើការសាងសង់បានក្នុងតម្លៃថោកសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញផ្ទះបានច្រើន។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បញ្ជាក់ថា ផ្ទះតម្លៃសមរម្យយើងមើលទៅលើទីតាំង បើនៅជុំវិញរាជធានីភ្នំពេញ បើអាចត្រូវមានតម្លៃ ត្រឹម ១ ម៉ឺន ៥ ពាន់ដុល្លារ ទៅ ២ ម៉ឺនដុល្លារ ហើយក្នុងទីក្រុងភ្នំពេញអាចមានតម្លៃចាប់ពី ២ ម៉ឺន ៥ ពាន់ ដល់ ៣ ម៉ឺន ៥ ពាន់ដុល្លារ ដែលតម្លៃនេះ អ្នកដែលមានប្រាក់ចំណូលទាបអាចមានលទ្ធភាពទិញ។
ការលើកឡើងរបស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ក៏ស្របនឹងគោលនយោបាយស្ដីពីវិធានការលើកទឹកចិត្ត សម្រាប់អភិវឌ្ឍលំនៅឋានតម្លៃសមរម្យ បានបង្ហាញថា លក្ខណៈសម្បត្តិនៃសំណើរគម្រោងលំនៅឋានតម្លៃសមរម្យត្រូវមានតម្លៃចន្លោះពី ១ ម៉ឺន ៥ ពាន់ដុល្លារ ទៅដល់ ៣ ម៉ឺនដុល្លារ ឬទាបជាង ស្ថិតនៅជុំវិញ ២០ គីឡូម៉ែត្រពីទីក្រុង។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យជូនប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលមានប្រាក់ចំណូលទាប និងមធ្យម។
គោលនយោបាយស្ដីពីវិធានការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់អភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ត្រូវបានរៀបចំឡើងក្នុងគោលដៅរួមចំណែកដោះស្រាយបញ្ហាលំនៅឋាននៅរាជធានីភ្នំពេញ ទីក្រុង និងប្រជុំជន សម្រាប់ក្រុមគ្រួសារមានចំណូលទាប និងមធ្យម លើកកម្ពស់សុវត្ថិភាព កាន់កាប់លំនៅឋាន ពង្រឹងយន្តការភាពជាដៃគូរដ្ឋ និងឯកជន ក្នុងវិស័យលំនៅឋាន និងបង្កើនការទទួលបានគេហសេវា ដូចជាទឹកស្អាត អគ្គិសនី និងសេវាសង្គមនានា។
គោលនយោបាយនេះ គាំទ្រ និងលើកទឹកចិត្ត ទាំងផ្នែកពន្ធដារ និងពន្ធគយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ និងការសម្រួលផ្នែកនិយ័តកម្ម ជូនដល់វិស័យឯកជន វិស័យសាធារណៈ សហគមន៍ តាមរយៈការផ្ដល់នូវជម្រកសមរម្យ និងសុវត្ថិភាព៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ