Connect with us

ព័ត៌មានជាតិ

ការលក់រថយន្តទំនើបនៅថៃបានធ្លាក់ចុះ ២៥% កាលពីឆ្នាំ ២០២៤

បានផុស

នៅ

Wearnes Automotive Thailand ដែលជាក្រុមហ៊ុននាំចូលរថយន្ត Lotus Cars ដែល​ជាប្រភេទ​រថយន្តស្ព័រលំដាប់កំពូលរបស់អង់គ្លេសបានលើកឡើងថា ការលក់រថយន្តប្រណិត​នៅក្នុងប្រទេសថៃត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣០ ០០០​គ្រឿងក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះ ២៥% ពី ៤០ ០០០ កាលពីឆ្នាំ២០២៣ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកទិញ​មិនអាចជៀសវាងពីផលប៉ះពាល់នៃសេដ្ឋកិច្ចដែលធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Teeraphong Rodloy អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Wearnes Automotive Thailand បាននិយាយថាអត្រាកំណើនសេដ្ឋកិច្ចយឺតដែលមានត្រឹមតែ ១,៥% ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ក៏ដូចជាលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងដែលត្រូវបានអនុម័តដោយធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុ​ក្នុងការវាយតម្លៃការស្នើសុំប្រាក់កម្ចីរថយន្តដោយមានការភ័យខ្លាចប្រាក់កម្ចីមិនដំណើរការមានផលប៉ះពាល់អវិជ្ជមានលើឧស្សាហកម្មរថយន្ត។ ​

លោក​បាន​បន្ត​ថា​៖ «​ការ​លក់​ជា​រួម​នៅ​ក្នុង​ផ្នែក​រថយន្ត​ប្រណិត​ត្រូវ​បាន​ប៉ះពាល់​ដោយ​ស្ថានភាព​សេដ្ឋកិច្ច​ទាំងនេះ​»​។​ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបជាមួយនឹងផ្នែកផ្សេងទៀត ជាពិសេសរថយន្តភីកអាប់ ការលក់រថយន្តប្រណិតបានប្រឈមមុខនឹងផលប៉ះពាល់តិចជាងមុន ដោយសារអ្នកទិញអនាគតនៅក្នុងប្រភេទនេះជាធម្មតា​អំណាចទិញមានកម្រិតខ្ពស់។

លោក Ratthakarn Jutasen នាយកគ្រប់គ្រងក្រុមហ៊ុន Ford Thailand បានមានប្រសាសន៍ថា ការលក់រថយន្ត Pickup បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះ។

កាលពីខែតុលា ឆ្នាំ ២០២៤ ការលក់រថយន្តភីកអាប់បានធ្លាក់ចុះចំនួនជិត៤២%ពីធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ថយមកត្រឹម ១០ ៨៩៦ គ្រឿង។ យោងតាមរបាយការណ៍ប្រចាំខែរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) ក្នុងឆ្នាំ ២០២៤ បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែតុលា ការលក់រថយន្តភីកអាប់បានធ្លាក់ចុះ ៣៩,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ដែលមានត្រឹម ១៣៧ ៤៥៦ គ្រឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម