ព័ត៌មានជាតិ
កម្ពុជា-បារាំងពន្លឿនការចរចាលើកិច្ចព្រមព្រៀង DTA ឱ្យបានបញ្ចប់ឆាប់ៗ
ប្រទេសកម្ពុជា និងបារាំងកំពុងពន្លឿនការចរចាបញ្ចប់ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA) ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច និងលំហូរវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។
កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូនៃ អគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និងគណៈប្រតិភូនៃសាធារណរដ្ឋបារាំង ដឹកនាំដោយលោក Martin Klam ប្រធាន នាយកដ្ឋាននៃនាយកដ្ឋានកិច្ចការអន្តរជាតិ និងអឺរ៉ុប នៃក្រសួងហិរញ្ញវត្ថុបារាំងបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងស្វែងរកជំហររួមចំពោះចំណុចដែលពុំទាន់បានឯកភាពគ្នា ក្រោយកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង DTA រវាងកម្ពុជា-បារាំង ជុំទី២ ដើម្បីអាចឈានទៅបញ្ចប់ការចរចាឱ្យបានឆាប់។
GDT ថា៖«តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូបន្ថែមទាំងបីលើកនេះ ការចរចាទទួលបាននូវវឌ្ឍនភាពជាវិជ្ជមានគួរ កត់សម្គាល់ ដោយភាគីទាំងពីរបានយល់ច្បាស់ពីគ្នាទៅវិញទៅមក អំពីចំណុចដែលជាគោលនយោបាយ និងចំណុចដែល អាចផ្តល់ភាពទន់ភ្លន់ ព្រមជាមួយនឹងការផ្តល់ជាជម្រើសដល់គ្នាទៅវិញទៅមក ដើម្បីជាការសម្របសម្រួលក្នុងគោលបំណង ឈានទៅសម្រេចការចរចាឱ្យបានឆាប់»។
កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី៣ បន្ទាប់ពីគណៈប្រតិភូនៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាបន្តបន្ទាប់ចំនួន ២ លើករួចមកហើយ គឺ នៅថ្ងៃទី២ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា(CCC) ធ្លាប់បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង DTAគឺមានសារៈសំខាន់ដល់វិនិយោគិន ជាពិសេសអ្នកដែលមកពីប្រទេសដែលធ្វើពាណិជ្ជកម្មធំៗជាមួយកម្ពុជា។
លោកថ្លែងថា៖«ក្រោមកិច្ចព្រមព្រៀងនេះ អ្នកវិនិយោគគឺបង់ពន្ធលើប្រាក់ចំណេញត្រឹមតែ ១០ភាគរយប៉ុណ្ណោះ បើធៀបនឹងការបង់ ១៤ភាគរយ ដែលជាអត្រាជាប់ពន្ធ បើសិនជាយើងពុំមានកិច្ចព្រមព្រៀង DTA នេះជាមួយគ្នា។ ដូច្នេះការបន្តកិច្ចព្រមព្រៀងបែបនេះទៅកាន់ប្រទេសកាន់តែច្រើននឹងជួយជំរុញការវិនិយោគជាមួយប្រទេសដែលបានចុះហត្ថលេខានោះកាន់តែច្រើន»។
យោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជាបារាំង(CCIFC)បច្ចុប្បន្នមានសមាជិកភាពរួមមានក្រុមហ៊ុនបារាំងចំនួន១៥០ ខណៈការស្ទង់មតិផ្នែកទីប្រឹក្សាពាណិជ្ជកម្មបរទេសបារាំងប្រចាំនៅកម្ពុជាបានរកឃើញថាមានក្រុមហ៊ុនបារាំងជាង ៥០០កំពុងធ្វើអាជីវកម្មនៅកម្ពុជា៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ