Connect with us

សេដ្ឋកិច្ច

សហជីពអះអាងថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង មានស្ថានភាពល្អប្រសើរ

បានផុស

នៅ

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ នេះថា ដំណើរការនៃការនាំចេញរបស់វិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់​ ស្បែកជេីង​ និងសម្ភារធ្វេីដំណេីរ​ទៅកាន់ទីផ្សារអឺរ៉ុប​ EU នៅតែមានស្ថានភាពល្អប្រសើរ បើទោះបីជាមានការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% តាំងពីឆ្នាំ២០១៨ ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្វា សាលី បានបញ្ជាក់ថា ក្រៅពី EBA ដែលជាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប ការនាំចេញវិស័យកាត់ដេរ ជាពិសេសកាបូប ក៏ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក​ដែរ។ ហើយបើផ្អែកលើស្ថានភាពនយោបាយ សិទ្ធិមនុស្ស សិទ្ធិការងារនៅកម្ពុជា និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្រោមការដឹកនាំអាណត្តិទី២ របស់លោក ដូណាល់​ ត្រាំ គឺក្នុងនាមជាសហជីពយេីងសង្ឃឹមជឿជាក់ថា កម្ពុជាមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានGSP បន្តទៀតដោយមិនប្រកាន់លេីភូមិសាស្ត្រនយោបាយ​ និងប្រាកដជាយល់អំពីកម្ពុជា​ ដែលជាប្រទេសឯករាជ្យ​ ប្រជាធិបតេយ្យ​ និងសង្ឃឹមថាអាណត្តិនេះ​ នឹងមានការវិនិយោគក្រុមហ៊ុនអាម៉េរិកលេីទឹកដីកម្ពុជា​។

ហេីយក៏សង្ឃឹមថា​ អ្នកនយោបាយបក្សប្រឆាំង​ ឬសហជីពបម្រេីបរទេស​ គួរជួយអំពាវនាវ​ដល់អាម៉េរិកក្នុងការវិនិយោគនៅកម្ពុជា​ ជៀសវាងដេីរបាតុកម្មឲ្យគេកាត់ផ្តាច់EBA ឬGSP ពីកម្ពុជា​ ដេីម្បីតែមហិតារបស់ខ្លួន​ ភ្លេចពលរដ្ឋ​ និងកម្មករដែលកំពុងធ្វេីការយ៉ាងសប្បាយរីករាយ​ នឹងប្រាក់ឈ្នួលថ្មី​ ២០៨ ដុល្លារ។

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើ​ដំណើរ​របស់កម្ពុជាទៅទីផ្សារអន្តរ​ជាតិ​ដែលភាគច្រើនទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រេច​បាននូវ​ទំហំទឹក​ប្រាក់ជាង ១២ ពាន់លាន​ដុល្លារ​ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ បានកើនឡើងពី ២១-២៥ ភាគរយ ធៀប​នឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

ក្នុងនោះការនាំចេញសម្លៀកបំពាក់សម្រេចបានទឹកប្រាក់ចំនួន ៨,៩៤ ពាន់លានដុល្លារ កើនឡើង ២៥,៨៤ ភាគរយ, សម្ភារៈធ្វើដំណើរបាន ១,៧៨ ពាន់លានដុល្លារ កើន ២១,៥ ភាគរយ និងស្បែកជើង ១,៥០ ពាន់លាន​ដុល្លារ កើន ២៤,៣០​ ភាគរយ។

កម្ពុជានាំចេញមុខទំនិញសំខាន់ៗរួមមាន សម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ ស្បែកជើង គ្រឿង​អេឡិក​ត្រូនិក បន្ទះសូឡា សំបកកង់រថយន្ត និងផលិតផលកសិកម្មមួយចំនួនទៀត។

នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាន​នូវទំ​ហំ​ទឹកប្រាក់ចំនួន ៥០,៤៥ ពាន់លានដុល្លារ កើនឡើង ១៥,៩៥ ភាគរយ ក្នុងនោះការ​នាំចេញ​សម្រេចបានទឹកប្រាក់ចំនួន ២៤,៣៤ ពាន់លានដុល្លារ កើន ១៤,៣៦ ភាគរយ និងការ​នាំចូល​មានទំហំទឹកប្រាក់ ២៦,១០ ពាន់លានដុល្លារ កើន ១៧,៤៨ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម