Connect with us

ព័ត៌មានជាតិ

ទំនិញនាំចេញ និងនាំចូលពី SSEZ មានទឹកប្រាក់​ជាង​៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

បានផុស

នៅ

តម្លៃ​ទំនិញនាំចេញនិងនាំចូលពីតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ (SSEZ) ​​សម្រេចបានទឹកប្រាក់ជាង៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤​ បានកើនឡើងជាង២១,៣% ធៀបនឹងឆ្នាំ២០២៣ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពមិនប្រាកដប្រជាក្តី។ នេះបើយោងតាមបាយការណ៍របស់ SSEZ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើយោតាមទិន្នន័យដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានសម្រេចបានជាង​៤,០៧ ​ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន កើនឡើង ២១,៣%  ធៀបទៅនឹងឆ្នាំ២០២៣។​

​SSEZ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃច័ន្ទទី៦ ខែមករាថា នៅឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសនេះមានលក្ខណៈពិសេសនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ការរួមបញ្ចូលឧស្សាហកម្ម និងបែបទំនើបនៃទីក្រុង។ សម្រាប់ការសាងសង់ SSEZ 2.0 បានបង្កើននូវការធ្វើទំនើបកម្មដែលបានធ្វើឱ្យប្រសើរឡើង​ទៅកាន់កម្រិតថ្មីមួយទៀត។

​សម្រាប់ SSEZ លាតសន្ធឹងលើផ្ទៃដី ១១ គីឡូម៉ែត្រការ៉េដោយបានទាក់ទាញសហគ្រាសថ្មីចំនួន ២៨ ក្នុងឆ្នាំ ២០២៤កន្លងមកនេះ ដែលធ្វើឱ្យចំនួនសហគ្រាសសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះកើនឡើងដល់ ២០២២ នឹងបានបង្កើតការងារប្រមាណ ៣២ ០០០កន្លែង។​ ​

​សហគ្រាសទាំងនោះមកពីប្រទេសចិន បណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ​ និងតំបន់ផ្សេងទៀតផងដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​៖ «​តំបន់សេដ្ឋកិច្ច​ពិសេស​នេះបាន​ដាក់បញ្ចូលនូវកំលាំងចលករ​​ថ្មី​ក្នុង​ការ​ពង្រឹង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្យរវាងចិន​-​កម្ពុជា​ ​និងបានកសាងនូវ​ច្រករបៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​កម្ពុជាផងដែរ»។

​លោក Wang Wenbin ឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំនៅកម្ពុជាក្នុងអំឡុងបំពេញទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសនេះកាលពីចុងខែធ្នូឆ្នាំមុន បានគាំទ្រយ៉ាងពេញទំហឹងចំពោះសមិទ្ធិផលនៃការអភិវឌ្ឍន៍នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានកោតសរសើរចំពោះគោលគំនិតនៃការអភិវឌ្ឍន៍តំបន់ពិសេសនេះ ការគ្រប់គ្រង និងប្រតិបត្តិការប្រកបដោយស្តង់ដារ និងភាពក្លាហានក្នុងការអនុវត្តទំនួលខុសត្រូវសង្គម។

​លោកបានគូសបញ្ជាក់ថា៖« តំបន់សេដ្ឋកិច្ចពិសេសនេះបានដើរតួនាទីជាវិជ្ជមាន និងបានរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងកម្ពុជា និងជាតំណាងដ៏រស់រវើកនៃការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់ប្រទេសចិន និងកម្ពុជា»។

​​លោក Wang Wenbin បានស្នើរដល់ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសនេះរៀបចំនូវផែនការសម្រាប់ការអភិវឌ្ឍន៍តំបន់ពិសេសបន្ទាប់។

លោកបានគូសបញ្ជាក់ថា៖« នៅពេលអនាគត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរតែរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវគោលដៅនៃការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ ​ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើរតួជាអ្នកដឹកនាំ និង តួនាទីណែនាំជុំវិញការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» របស់កម្ពុជា និងសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់»។

បើ​តាម​លោក ម៉ាង ស៊ីណេត អភិបាល​ខេត្ត​ព្រះសីហនុ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​កៀរគរ​ឱ្យ​វិនិយោគិន​មក​បណ្ដាក់​ទុន​ក្នុង​ខេត្ត​ជា​បន្តបន្ទាប់​ ដែល​គិត​ជា​ទឹក​ប្រាក់មានទុន​សរុប​ជាង ៦ ពាន់​លាន​ដុល្លារ​អាមេរិកជាមួយ​​គម្រោង​ដែល​ទទួល​​បានលិខិត​អនុញ្ញាត​ជា​គោលការណ៍មានចំនួន ២៤២ គម្រោង។

ជាមួយគ្នា​នេះ​ អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​​បាន​ចុះ​​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​បាន​ចំនួន ១០ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ១៤ លាន​ដុល្លារ​អាមេរិក (ក្នុងនោះ​សម្រាប់​ឆ្នាំ​២០២៤ មាន​ចំនួន ៣ គម្រោង មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៧ លានដុល្លារអាមេរិក)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៤ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

ជីវិតកម្សាន្ដ៥ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៦ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម