ព័ត៌មានជាតិ
Emerald បង្ហាញពីកំណើនខ្ពស់នៃទិន្នផលរ៉ែមាសនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៤
ក្រុមហ៊ុន Emerald Resources NL ដែលចុះបញ្ជីនៅផ្សារហ៊ុនអូស្រ្តាលីនិងជាក្រុមហ៊ុនដែលបានធ្វើអាជីវកម្មរ៉ែមាសដំបូងគេនៅកម្ពុជា បានប្រកាសពីការផលិតប្រចាំត្រីមាសដែលបានកត់ត្រាលើសពីគោលដៅដែលបានកំណត់អំពីការផលិតមាសនៅតំបន់អូខ្វាវ នៃខេត្តនៃខេត្តមណ្ឌលគីរីដោយផលិតបានមាសចំនួន ៣១ ៨៨៨ អោន ដែលផលិតក្នុងត្រីមាសចុងក្រោយនេះ ។ នេះបើយោងទៅតាមឯកសាររបស់ក្រុមហ៊ុនដែលដាក់ទៅកាន់ផ្សារភាគហ៊ុនរបស់អូស្រ្តាលីកាលពីថ្ងៃទី៥ខែមករាកន្លងមកនេះ។

យោងតាមក្រុមហ៊ុនជាមួយនឹងទិន្នផលមាសលើសការរំពឹងទុកនេះ ដោយសារតែខ្លួនបានធ្វើការការកែលម្អជាច្រើនត្រូវបានអនុវត្តក្នុងកំឡុងឆ្នាំ ២០២៤ ដែលបានឈានដល់ការផ្លាស់ប្តូរជំហាននៅក្នុងដំណើរការនៃដំណើរការរោងចក្រ ដែលបណ្តាលឱ្យមានការផលិតមាសសម្រាប់ត្រីមាសមានការកើនឡើងខ្ពស់។
ក្រុមហ៊ុន Emerald បានលើកឡើងថា៖«ការបន្តផលិតកម្ម និងដំណើរការហិរញ្ញវត្ថុដ៏រឹងមាំនៅ តំបន់ផលិតរ៉ែមាសអូខ្វាវ ក៏បានបង្ហាញឱ្យឃើញនូវសាច់ប្រាក់ និងដុំមាសកើនឡើងដល់តម្លៃ ១៥១លានដុល្លារត្រីមាសចុងក្រោយនេះ»។
បច្ចុប្បន្នធនធានរ៉ែមាសនៅតំបន់អូខ្វាវមានទំហំ ១២,៥៣លានតោន ដែលអាចទាញយកមាសសរុបប្រមាណ៩៦៥ពាន់អោន។ ការប៉ាន់ស្មានធនធានបម្រុងសរុបមានចំនួន ១០,២៩ លានតោននិងមាន ធនធានមាសសរុបប្រមាណ៥៤៨ពាន់អោន។

នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនលោក Morgan Hart ធ្លាប់និយាយថា៖« Emerald បានបង្កើនការរុករក និងអភិវឌ្ឍន៍នៅគម្រោងដែលគ្រប់គ្រង១០០% ចំនួនពីររបស់ខ្លួន គឺគម្រោង Dingo Range Gold នៅភាគខាងលិចប្រទេសអូស្ត្រាលី និងគម្រោងរ៉ែមាសមេមត់នៃខេត្តត្បួងឃ្មុំក្នុងប្រទេសកម្ពុជា ជាមួយនឹងធនធានថ្មីៗសម្រាប់គម្រោងទាំងពីរនៅពាក់កណ្តាលឆមាសទីពីរនៃឆ្នាំ ២០២៤នេះ»។
បច្ចុប្បន្ន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនEmerald Resources NL ដែលចុះបញ្ជីនៅប្រទេសអូស្ត្រាលី ដែលប្រតិបត្តិការនៅក្នុងខេត្តមណ្ឌលគិរី គឺជាក្រុមហ៊ុនឈានមុខគេមួយលើការរុករកយករ៉ែមាស។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងកាលពីពេលកន្លងមកថា ក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី មានគម្រោងចង់ពង្រីកអាជីវកម្មរ៉ែមាសរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈដែលក្រសួងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកអាជីវកម្មទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មរ៉ែមាសដែលមានអាជ្ញាបណ្ណ មានចំនួន៩ក្រុមហ៊ុន ខណៈដែលក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី ដែលអនុវត្តបានល្អជាងគេ។
បើតាមក្រសួងរ៉ែ ក្រុមហ៊ុន Renaissance ចម្រាញ់បានរ៉ែមាស៩០ ភាគរយ ដើម្បីដឹកចេញទៅក្រៅប្រទេសដើម្បីបន្សុទ្ធទៅជាមាស ៩៩,៩៩ ភាគរយ ឬខ្មែរយើងហៅថា មាសទឹក ១០។

ក្រុមហ៊ុន បានទទួលអាជ្ញាប័ណ្ណរុករករ៉ែមាស ហើយអាចផលិតមាសបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។គម្រោងរ៉ែមាសរបស់ក្រុមហ៊ុនមានទីតាំងនៅតំបន់អូរខ្វាវ ក្នុងច្រករបៀងខាងកើតនៃឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មលើគម្រោងនេះកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ហើយគ្រោងនឹងផលិតដុំមាសជាមធ្យមប្រចាំឆ្នាំចំនួន ៣តោន។
កម្ពុជារំពឹងថា គម្រោងរ៉ែមាសអូខ្វាវ នឹងអាចរកចំណូលបាន ១៨៥លានដុល្លារក្នុង១ឆ្នាំនៃលំហូរសាច់ប្រាក់មុនបង់ពន្ធចំនួន ៤០លានដុល្លារ បានពីសួយសារអាករ និងពន្ធនេះ ត្រូវបានផ្ទេរចូលក្នុងថវិកាជាតិ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា