សេដ្ឋកិច្ច
តម្លៃស្រូវធ្លាក់ចុះក្រោម ៨០០ រៀល នៅខេត្តបាត់ដំបង
ប្រជាកសិករមួយចំនួនបានលើកឡើងពីតម្លៃស្រូវធ្លាក់ចុះ ក្រោម ៨០០ រៀល ក្នុងមួយគីឡូក្រាម និងស្នើឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយ។
អ្នកស្រី ថាង រស្មី កសិករធ្វើស្រែប្រាំងបានប្រាប់ថា តម្លៃស្រូវបច្ចុប្បន្នធ្លាក់ចុះមកនៅត្រឹមជាង ៦០០ រៀល ក្នុងមួយគីឡូក្រាម ដែលមិនអាចទូទាត់ជាមួយតម្លៃជី ប្រេង ថ្នាំ និងកម្លាំងពលកម្ម។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ថា តម្លៃស្រូវនាងខុន បានប្រមូលផលចាប់តាំងពីដំណាខែធ្នូ ឆ្នាំ ២០២៤ ដែលឆ្នាំ កន្លងមក វៀតណាមមានការប្រមូលទិញស្រូវច្រើនដើម្បីបង្គ្រប់ស្ដុក រួមផ្សំនឹងការបំពេញតម្រូវការក្នុងស្រុកផង ហើយការនាំចេញធ្វើកិច្ចសន្យាកុងត្រានាំចេញទៅក្រៅប្រទេសផង ដូច្នេះគេប្រមូលទិញពីស្រុកខ្មែរ ទៅទាំងអស់ដោយមិនគិតទៅលើគុណភាពស្រូវ។
លោក ឈឹម វជិរ៉ា បន្តថា ពិភពលោកបារម្ភពីបាតុភូតអេលីណូ ពាក់ព័ន្ធនឹងគ្រោះរាំងស្ងួត ដោយសារការប្រែប្រួលអាកាសធាតុ ដូច្នេះហើយស្រូវឆ្នាំមុន បានឡើងហួសកម្រិត ដែលតម្លៃស្រូវនាខុនឡើងដល់ជាង ១ ពាន់រៀលក្នុងមួយគីឡូក្រាម។

លោក ឈឹម វជិរ៉ា បន្តថា៖ «ឆ្នាំនេះ ស្រូវនាងខុន លក់ពីដំបូងបានចន្លោះពី ៨០០ រៀល ទៅ ៨០៨០ រៀលក្នុងមួយគីឡូក្រាម ហើយបន្ទាប់មកវាធ្លាក់រហូត ហើយមានតែរោងម៉ាស៊ីនតូចៗ ទេ ព្រោះគាត់ទិញឥឡូវនេះ គាត់ទិញនៅពេលដែលគាត់កិនជាអង្កទៅនៅក្នុងខែ ៧ ខែ ៨ ម្យ៉ាងទៀតរោងម៉ាស៊ីនធំៗភាគច្រើន កែច្នៃស្រូក្រអូប ផ្កាម្លិះ ផ្ការដួល ស្រងែ ឬសែនក្រអូប ដោយឡែកស្រូវ អូអឹម ឬនាងខុន គាត់អត់ដែលទិញទេ ហើយឆ្នាំនេះ វៀតណាមក៏មិនទិញ ហើយតម្រូវការយើងប្រើប្រាស់ក្នុងស្រុកតិចតួច ហើយរោងម៉ាស៊ីនបានសម្រុកទិញរដូវវស្សាឆ្នាំ ២០២៤ កន្លងមក គឺយើងប្រមូលទិញទុកច្រើន មកដល់ម៉ោងនេះ ការបញ្ចេញអង្ករលក់ទៅក្រៅប្រទេសបានតិចតួច អញ្ចឹងបានជាស្រូវនៅឃ្លាំងធំៗពេញធ្វើឱ្យគាត់ចាល់»។
បើតាមលោក ឈឹម វជិរ៉ា តម្លៃធ្លាក់ចុះតាមនិន្នាការទីផ្សារខាងក្រៅប្រទេស ខណៈរោងម៉ាស៊ីនកំពុងស្នើទៅរដ្ឋាភិបាលទម្លាក់ថវិកាប្រមូលទិញស្រូវស្ដុកទុក ដែលនឹងធ្វើឱ្យតម្លៃឡើងវិញ។
លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងកសិករ ប្រសិនបើមានលទ្ធភាពអាចហាលស្រូវទុករង់ចាំតម្លៃកើនឡើងវិញ៕

អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ