Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងប្រមូលធាតុចូលដើម្បីរៀបចំគោលនយោបាយហិរញ្ញវត្ថុបៃតង

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា (NBC) បានកំពុងដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្នុងការប្រមូលធាតុចូលដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម យន្តការកៀរគរហិរញ្ញវត្ថុបៃតង និងជំរុញសកម្មភាពនៃការវិនិយោគបៃតងដើម្បីចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកថ្ងៃទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC បាន​ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង ​ដែលមានវត្តមានចូលរួមពី ទេសាភិបាលរង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងមកពី ១២ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

បើយោងតាម NBC៖«កិច្ចប្រជុំក្រុមការងារអន្តរក្រសួងនេះ មានគោលបំណងចែករំលែក បច្ចុប្បន្នភាពនៃយុទ្ធសាស្រ្ត ផែនការសកម្មភាព និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល ប្រមូលធាតុចូលបន្ថែម លើការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា លើប្រព័ន្ធវដ្តករសាស្រ្តស្តីពីហិរញ្ញវត្ថុបៃតងនៅកម្ពុជា និងលើដំណើរការរៀបចំមុខងារនិងភារកិច្ចរបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង និងពិភាក្សាអំពីការកំណត់ការងារអាទិភាព និងទិសដៅការងារដែលត្រូវអនុវត្តបន្តនាពេលអនាគត»។

NBC បានពន្យល់ថា យន្តការអន្តរក្រសួងនេះក៏ផ្តល់ឱកាសឱ្យសមាជិកនីមួយៗអាចចែករំលែកព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធក្នុងការងារទប់ទល់ការបែ្រប្រួលអាកាសធាតុ ដែលជាគោលដៅសកល ក៏ដូចជាគោលដៅរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

កាលពីថ្ងៃទី១៧ ខែតុលា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃក្រុមធនាគារពិភពលោក បានសហការជាមួយសមាគមធនាគារនៅកម្ពុជា(ABC) រៀបចំសិក្ខាសាលាដើម្បីជំរុញហិរញ្ញប្បទានបៃតង គាំទ្រកំណើន ប្រកបដោយចីរភាព​ ជាពិសេស​ ដើម្បីជួយដោះស្រាយផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ និង​លើកកម្ពស់ប្រព័ន្ធធអេកូឡូស៊ីហិរញ្ញវត្ថុប្រប្រកបដោយចីរភាព និងបង្កើនសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកអំពី ហិរញ្ញប្បទានអាកាសធាតុ។

​ជាមួយគ្នានេះ កាលពីដើមខែមករា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា​ ​និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​ទី​ផ្សារ​ហិរញ្ញវត្ថុ​បៃតង​នៅ​កម្ពុជា​ ​ដែល​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​របស់​ប្រទេស​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​បៃតង​។​

ភាពជា​ដៃគូ​នេះ​មាន​គោលបំណង​ជួយ​កម្ពុជា​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​បណ្តាលមកពី​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​និង​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ទាញ​យក​សក្តានុពល​ពី​ហិរញ្ញវត្ថុ​បៃតង​។​

លោក​ ​យឹម​ ​លាត​ ​ទេសាភិបាល​រង​ធនាគារ​ជាតិ​កម្ពុជា​បាន​លើកឡើង​ថា៖«វិ​ស័យ​ហិរញ្ញវត្ថុ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​គៀង​គរ​ធនធាន​សម្រាប់​គម្រោង​ដែល​ធន់​នឹង​អាកាសធាតុ​ ​ប៉ុន្តែ​នេះ​នឹង​តម្រូវ​ឱ្យ​មាន​គោល​នយោបាយ​ត្រឹមត្រូវ​ ​និង​ការ​បង្កើត​បរិយាកាស​អំណោយផល​»​។​

លោកថា៖«​យើង​ប្តេជ្ញា​បង្កើត​ក្របខ័ណ្ឌ​គោល​នយោបាយ​ហិរញ្ញវត្ថុ​បៃតង​ ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​មួយ​ដើម្បី​លើកទឹកចិត្ត​អោយ​មានការ​វិនិយោគ​ក្នុង​គម្រោង​បៃតង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​គាំទ្រ​ដល់​គម្រោង​អាកាសធាតុ​របស់​រដ្ឋាភិបាល​ ​ដូច​មាន​ចែង​នៅ​ក្នុង​ការចូលរួម​ចំណែក​របស់​ជាតិ​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី​ស​»។​

​បច្ចុប្បន្ននេះ​ ​មាន​កត្តា​ជាច្រើន​ដែល​បាន​រារាំង​ដល់​សក្តានុពល​ហិរញ្ញវត្ថុ​បៃតង​របស់​កម្ពុជា​ ​រួម​ទាំង​កង្វះ​ព័ត៌មាន​អំពីអ្វី​ដែល​សម្គាល់​ថា​ជា​ហិរញ្ញវត្ថុ​បៃតង​ ​និង​គោល​នយោបាយ​បៃតង​ក្នុងចំណោម​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុងស្រុក​ ​ដើម្បី​ធ្វើ​នុ​វា​នុ​វត្ត​ ​និង​ដាក់​ចេញ​ផលិតផល​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​។​

​​យោងតាមរបាយការណ៍របស់ធនាគារពិភពលោក និងសាជីកម្មហិរញ្ញវត្ថុអន្តរជាតិ ស្តីពីស្ថានភាពអាកាសធាតុនិង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (CCDR) ប្រទេសកម្ពុជានឹងត្រូវការការវិនិយោគបន្ថែមចំនួន ៣៦ ពាន់លានដុល្លារពីវិស័យឯកជន និងពីវិស័យសាធារណៈ រវាងឆ្នាំ ២០២៣ និង ២០៥០ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុស្តីពីអព្យាក្រឹតភាពកាបួននៅឆ្នាំ ២០៥០។

CCDR បានប៉ាន់ប្រមាណថា ដោយសារប្រទេសកម្ពុជាងាយរងគ្រោះដោយទឹកជំនន់ គ្រោះរាំងស្ងួត និងការឡើង កម្ពស់កម្រិតទឹកសមុទ្រ ប្រសិនបើគ្មានវិធានការបន្សំ និងកាត់បន្ថយត្រឹមត្រូវ ការប្រែប្រួលអាកាសធាតុអាចធ្វើឲ្យ ខាតបង់រហូតដល់ ៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រឹមឆ្នាំ ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម