Connect with us

ព័ត៌មានជាតិ

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២៥ ​ដាក់​អាទិភាព​​សាង​សង់ផ្លូវជាតិលេខ ៥០ សេ និង​ស្ពាន​ឆ្លង​ទន្លេ​ ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅខេត្តកំពង់ធំ

បានផុស

នៅ

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២៥ ដែល​រាជរដ្ឋាភិបាលកម្ពុជាទើបប្រកាស​ដាក់​ឲ្យប្រើប្រាស់ បានលើកពីគម្រោង​អភិវឌ្ឍន៍​សាធារណៈ​សំខាន់ៗ ដូចជា​ផ្នែក​អប់រំ សុខាភិបាល ធារាសាស្ត្រ វិស័យ​ទឹកស្អាត អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ជាដើម ដែលត្រូវការកម្ចីថវិកា​ប្រមាណ​ជាង ២ ពាន់លានដុល្លារពីដៃគូ​អភិវឌ្ឍ។

​ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗនៅ​ឆ្នាំ ២០២៥​ របស់រដ្ឋាភិបាល ក៏បាន​​​លើក​​​ពី​គម្រោង​អាទិភាព​ការ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៥០C ពី​ខេត្តកំពង់ឆ្នាំង​ទៅខេត្ត​កំពង់ធំ រួម​ទាំង​ស្ពានឆ្លងទន្លេសាប​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិលេខ ៥០ សេ និង​ស្ពាន​ឆ្លង​ទន្លេ​សាប​ កម្ពុជាថ្មី​បានទំនាក់ទំនង​ទៅលោក ផន រឹម មន្រ្តី​អ្នកនាំពាក្យក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដោយ​លោក​​មិនទាន់​មានការ​ឆ្លើយតប​នៅ​ឡើយទេ។

នៅក្នុង​ពិធី​បិទ​សន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅឆ្នាំ ២០២៤ ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ លោក ស៊ុន ចានថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បានជំរុញ​​ឲ្យ​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែលមានលោក ប៉េង ពោធិ៍នា ជា​រដ្ឋមន្រ្តីខិត​ខំ​ពន្លឿននីតិវិធី​ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-ស្ពាន​​សំខាន់​ៗ​ចំនួន​ ១២​ គម្រោង ដែល​ជា​ឥណទាន​សម្បទាននិង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍ។

ក្នុង​ចំណោម​នោះ គ៏​មាន​​គម្រោង​​សាងសង់​​​ផ្លូវជាតិលេខ ៥០ សេ និងស្ពានឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ។

លោក ស៊ុន ចាន់ថុល ដែលជា​អតីតរដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​​បាន​គូស​បញ្ជាក់ថា ក្នុង​ចំណោម​គម្រោង​សំខាន់​ៗ ​អាទិភាព​ទី​១ដែលលោក​ផ្តល់​អនុសាសន៍ដល់​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនខិតខំ​សម្រេច​ឲ្យ​បាន​ គឺ​គម្រោង​សាងសង់​ផ្លូវជាតិ ៥០​C ​ដែលប្រើប្រាស់​​ថវិកា​ពី​រដ្ឋាភិបាល​ចិន ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​​ខេត្ត​កំពង់ធំ​ ដោយ​ត្រូវ​ចរចា​តម្លៃ​ជា​មួយ​មិត្ត​ចិន ដើម្បី​អាច​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​​ឲ្យបាន​ឆាប់​បំផុត​។

គម្រោងសាងសង់ផ្លូវជាតិលេខ ៥០ សេ និង​ស្ពាន​ឆ្លងទន្លេតភ្ជាប់​ពី​កំពង់ឆ្នាំង​ទៅកំពង់ធំ ធ្លាប់ត្រូវបានប្រកាសដោយសម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៩ ដើម្បីធ្វើការសិក្សាធ្វើយ៉ាងណាមិនត្រូវឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។

ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសគម្រោងនេះគឺជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤ ខណៈ​ដែល​ផ្លូវមួយខ្សែនេះជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ដែលអាចបំព្រួញ​ចម្ងាយ​ធ្វើ​ដំណើរ​ពី​ជាង ១០០គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ ៥៨ គីឡូម៉ែត គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិ​លេខ​៦ នៃក្រុងស្ទឹងសែនខេត្តកំពង់ធំ។

គម្រោងសាងសង់​ផ្លូវ​និង​ស្ពាន​តភ្ជាប់ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ គ្រោងប្រើប្រាស់ឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដែលនឹង​ទទួល​បន្ទុក​ស្ថាបនា​ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) និងត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

គម្រោងផ្លូវ និងស្ពាននេះ​មានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨ គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក ព្រមជាមួយការ​សាងសង់ស្ពាន​ប្រវែង ៣.៣០០ ម៉ែត្រមួយទៀត ដែលគ្រោងចំណាយថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក៕

បន្ត​ចុចអាន៖ គម្រោង​ផ្លូវ-ស្ពាន សំខាន់ៗចំនួន ១២ ​ស្ថិត​នៅក្នុង​គោលដៅ​ជំរុញ​ឈាន​​បើកការដ្ឋាន​សាងសង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម