Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃអង្ករនៅទីផ្សារសកលបន្តធ្លាក់ចុះចាប់តាំងពីចុងឆ្នាំ២០២៤ ដោយសារវត្តមានឥណ្ឌាចាប់ផ្តើមនាំចេញអង្ករឡើងវិញ

បានផុស

នៅ

ទីផ្សារអង្ករបានជួបប្រទះការធ្លាក់ចុះ​តម្លៃយ៉ាងខ្លាំង ដែលនិន្នាការនៃការធ្លាក់ចុះនេះបានចាប់ផ្ដើមតាំងពីចុងឆ្នាំ ២០២៤ មកម្ល៉េះ។ បើតាមរបាយការណ៍របស់សមាគមអាហារវៀតណាម (VFA) តម្លៃនាំចេញអង្ករបាក់៥% របស់វៀតណាមបានធ្លាក់ចុះអស់ ៨ ដុល្លារក្នុងមួយតោន ដែលបច្ចុប្បន្នមានតំលៃត្រឹមតែ ៤៧៣ ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ដែលនេះជាតំលៃទាបបំផុតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ​ដូចគ្នានេះដែរ អង្ករបាក់២៥% ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរធ្លាក់ចុះរហូតដល់១៦ ដុល្លារដែលលក់បានត្រឹមតែ ៤៣៨ ដុល្លារប៉ុណ្ណោះក្នុង១តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មានវៀតណាម ការធ្លាក់ចុះនេះមិនត្រឹមតែកើតមានឡើងសម្រាប់តែអង្កររបស់វៀតណាមនោះទេ សូម្បីតែអង្ករបាក់៥% របស់ថៃក៏បានធ្លាក់ចុះមួយដុល្លារផងដែរ ដែលលក់បានត្រឹមតែ ៤៩៨ ដុល្លារ​ក្នុងមួយតោន ដែលជាតំលៃខ្ពស់បំផុតនៅក្នុងចំណោមអ្នកផ្គត់ផ្គង់អង្ករធំបំផុតនៅលើពិភពលោកទាំងបួន។ អង្កររបស់ប៉ាគីស្ថានដែលមានគុណភាពដូចគ្នាបានធ្លាក់ចុះ ៤ ដុល្លារទៅត្រឹមតែ ៤៥០ ដុល្លារ​ក្នុងមួយតោន។ នៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកនាំចេញអង្ករលំដាប់កំពូលនៅលើពិភពលោក តម្លៃបានធ្លាក់ចុះទៅអប្បបរមារនៅក្នុងរយៈពេល ១៧ ខែ ដែលអង្ករចំហ៊ុយបាក់៥% ​ការលក់ចេញបានថយចុះក្នុងតម្លៃចន្លោះពី ៤៣៦ទៅ ៤៤២ ដុល្លារ​ក្នុងមួយតោនកាលពីក្នុងសប្តាហ៍នេះ។

ការធ្លាក់ចុះនៃតម្លៃនាំចេញបាននាំអោយមានការធ្លាក់ចុះនៃតម្លៃក្នុងស្រុកផងដែរ។ ឧទាហរណ៍ នៅក្នុងខេត្តអានយ៉ាង អង្ករ​ IR ៥០៤ បានធ្លាក់ចុះ ១ ២០០ដុង ដោយឥឡូវនេះអង្ករនេះលក់បានក្នុងតម្លៃចន្លោះពី ៧ ៥០០ទៅ ៧ ៦០០ ​ក្នុងមួយគីឡូក្រាម។ ចំពោះប្រភេតអង្ករកែច្នៃរួច IR ៥០៤ ក៏បានធ្លាក់ចុះ ៣០០ដុងផងដែរ គឺលក់បានក្នុងចន្លោះតម្លៃ ១០ ០០០-១០ ២០០ ដុងក្នុងមួយគីឡូក្រាម។

អ្នកជំនាញបានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃអង្ករនាពេលបច្ចុប្បន្ននេះ គឺដោយសារតែឆ្នាំ ២០២៥ ដែលទើបតែចាប់ផ្ដើម ពេលដែលប្រទេសនាំចូលធំៗដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ីមិនទាន់បានរៀបចំគម្រោងសម្រាប់ឆ្នាំថ្មីនៅឡើយ។ ជាមួយគ្នានេះដែរ ការត្រឡប់មកវិញនៃប្រទេសឥណ្ឌា ធ្វើអោយតម្លៃនាំចេញមាននិន្នាការទាបចុះ។ វៀតណាម ដែល​ជាអ្នកនាំចេញសំខាន់ដល់ទីផ្សារហ្វីលីពីន ជិត ៧៥% នៃទីផ្សារសរុប ក៏កំពុងរង់ចាំប្រកួតប្រជែងយ៉ាងខ្លាំងជាមួយអ្នកនាំចេញធំៗដូចជាឥណ្ឌា ថៃ និងប៉ាគីស្ថានផងដែរ។

សម្រាប់ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៥ ការធ្លាក់ចុះតម្លៃអង្ករនាំចេញនៅតែជាបញ្ហាប្រឈម ដោយសារតែការកើនឡើងនៃការរផ្គត់ផ្គង់ទៅក្នុងទីផ្សារពិភពលោកនឹងធ្វើអោយតម្លៃទាបចុះបន្ថែមទៀត។ ទោះយ៉ាងណា អ្នកនាំចេញអង្កររបស់វៀតណាមនៅតែមានទំនុកចិត្ត នៅលើគុណភាពអង្កររបស់ពួកគេ ដែលបំពេញតាមស្តង់ដារដ៏តឹងរឹងបំផុតនៃទីផ្សារនាំចូល ដែលការណ៍នេះនឹងជាអត្ថប្រយោជន៍​ដ៏សំខាន់នៃអង្ករវៀតណាមក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញនាពេលបច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១ នាទីute មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម