ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង៦៣លានដុល្លារពីអាជីវកម្មល្បែងក្នុងឆ្នាំ២០២៤ ដោយសារការរឹតបន្តឹងការអនុវត្តច្បាប់
មន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋាភិបាលបានទទួលចំណូលពីអាជីវកម្មល្បែង (មានទាំងកាស៊ីណូ និងល្បែងផ្សងសំណាង) បានចំនួន ២៥៤, ៩០៧ ប៊ីលានរៀល (ឬជាង៦៣,១១ លានដុល្លារ), កើនឡើងចំនួន ៨៥% ធៀបនឹងឆ្នាំ២០២៣។ មន្រ្តីថាកំណើននេះឆ្លុះបញ្ចាំងកំណើននៃសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគដែលងើបឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសកំណើននៃវិស័យទេសចរណ៍; ការតឹងទារបំណុលចាស់ដែលនៅសេសសស់; និងការពង្រឹងអនុលោមភាពនៃប្រតិបត្តិការល្បែងពាណិជ្ជកម្ម។

លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ គ.ល.ក. បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូ ចំនួន ១៩៥។ គិតមកដល់បច្ចុប្បន្ន អាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតចំនួន ១; ព្យួរចំនួន ១ និងផុតសុពលភាពចំនួន១៥។ លោកថាសម្រាប់ល្បែងផ្សេងសំណាង គ.ល.ក. បានផ្ដល់អាជ្ញាបណ្ណសរុបចំនួន ២១ ក្រុមហ៊ុន (ក្នុងនោះដកហូតចំនួន១ ក្រុមហ៊ុន និងព្យួរចំនួន ៣ ក្រុមហ៊ុន); សាខាល្បែងផ្សងសំណាងចំនួន ៤៥ សាខា (ដែលក្នុងនោះព្យួរចំនួន ១៣ សាខា); លិខិតអនុញ្ញាតបុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ ដែលក្នុងនោះផុតសុពលភាពទាំងអស់។

លោកបានថ្លែងថា៖ចំណូលរបស់យើងនៅឆ្នាំ២០២៤មានកំណើនខ្ពស់ធៀបឆ្នាំ២០២៣ព្រោះយើងប្រឹងកៀរគរខ្លាំង ដើម្បីឱ្យកាស៊ីណូទាំងអស់អនុវត្តន៍ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាឱ្យបានត្រឹមត្រូវ។ យើងមានការតឹងរឹង ដោយសារតែកាស៊ីណូកន្លងមកបង្កើតមុនច្បាប់ ដូច្នេះនៅពេលដែលយើងបានដាក់ឱ្យអនុវត្តច្បាប់ទៅមានភាពតឹងតែង ប៉ុន្តែទាំងជាយ៉ាងណាក៏គណៈកម្មការគ្រប់គ្រងល្បែងកម្ពុជា ខិតខំប្រឹងប្រែងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ឱ្យមានសណ្តាប់ធ្នាប់នៅក្នុងការធ្វើប្រតិបតិ្តការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយើង»។ លោកថា សម្រាប់កាស៊ីណូភាគច្រើនគឺមានទីតាំងក្នុងខេត្តព្រះសីហនុ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីថាការពង្រឹងនូវការអនុវត្តច្បាប់ពន្ធនានាគឺជារឿងចាំបាច់ ដោយសារចំណូលពន្ធគឺប្រភពចំណូលជាតិដ៏សារៈសំខាន់សម្រាប់រដ្ឋាភិបាលមានលទ្ធភាពយកទៅធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ លើសពីនោះទៅទៀត ការរឹតបន្តឹងច្បាប់លើអាជីវកម្មល្បែងគ្រប់រូបភាពជាពិសេសកាស៊ីណូ និងល្បែងអនឡាញ នឹងជួយឱ្យវិស័យនេះកាន់តែមានសណ្តាប់ធ្នាក់ និងមិនបង្ករបញ្ហាឬផលវិបាកណាមួយដល់សង្គម។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តន៍នូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកាលពីខែវិច្ឆិកាឆ្នាំ២០២០។ ច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្មព្រមទាំងបង្កើតស្តង់ដាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា៕

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?