សេដ្ឋកិច្ច
រដ្ឋាភិបាលលុបចោលអាជ្ញាបណ្ណអាជីវកម្មរ៉ែថ្មនៅខេត្តកំពត ដាក់ជាកន្លែងសាសនា និងទេសចរណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានម្រេចលុបចោលអាជ្ញាបណ្ណគម្រោងអាជីវកម្មរុករករ៉ែថ្មកំបោរមួយកន្លែង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានទំហំផ្ទៃដីជាង ៤៦០ ហិកតា ហើយដាក់អភិរក្សសម្រាប់ជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌វិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំបានសម្រេចលុបចោលអាជ្ញាបណ្ណឧស្សាហកម្មធនធានរ៉ែថ្មកំបោរមួយ នៅខេត្តកំពត តាមការស្នើសុំ និងពិនិត្យបច្ចេកទេសរបស់ក្រសួងរ៉ែ និងថាមពល ដែលទុកទីតាំងនេះសម្រាប់បដិបត្តិសាសនា អេកូរទេសចរ និងវប្បធម៌»។
សម្ដេចធិបតីបានអះអាងថា ទីតាំងនេះ អាចដាក់ជាតំបន់បេតិកភណ្ឌ និងជាតំបន់ទេសចរណ៍ ដែលអាជ្ញាធរត្រូវបន្តថែរក្សា។
ពិធីប្រកាសលុបចោលអាជ្ញាបណ្ណរ៉ែថ្មកំបោរបានរៀបចំជាផ្លូវការក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅក្នុងឃុំដំណាក់កន្ទួចខាងត្បូង និងឃុំដំណាក់កន្ទួចខាងជេីង ស្រុកកំពង់ត្រាច ខេត្តកំពត៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ