Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីគ្រោងបញ្ជូនពលករជាង ៤ សែន នាក់ ឱ្យធ្វើការនៅបរទេសឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក

បានផុស

នៅ

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ឱ្យដឹង​ថា​ ខ្លួន​គ្រោង​នឹង​បញ្ជូនលពលករ​ប្រមាណ​ ៤២៥ ០០០ នាក់ ឱ្យ​ទៅ​ធ្វើ​ការ​នៅបរទេស​នៅឆ្នាំ​ ២០២៥ នេះ ដោយ​រំពឹង​រកប្រាក់ចំណូល​បរទេស​ប្រមាណ​ ១៨,៥ ប៊ីលានដុល្លារ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ឥណ្ឌូណេស៊ី​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងការពារពលករទេសន្តរប្រវេសន៍ឥណ្ឌូណេស៊ី លោក Abdul Kadir Karding បាន​ថ្លែងថា​ ការ​បញ្ជូនពលករ​ជាង​ ៤ សែន​នាក់​ទៅបរទេស​ រំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិរហូតដល់​ប្រមាណ ០,៥២ ភាគរយ​។

មន្រ្តីដដែល​បន្តថា​ ក្នុងឆ្នាំ ២០២៤ ឥណ្ឌូណេស៊ីបានបញ្ជូន​ពលករ​ប្រមាណ​ ២៩៧ ០០០ ចេញ​ទៅ​ធ្វើការ​ក្រៅប្រទេស ដោយរក​ចំណូល​បាន​ប្រមាណ​ ១៥,៥ ប៊ីលាន​ដុល្លារ​ និង​ជួញ​ដល់​កំណើន​សេដ្ឋកិច្ច​ ០,៣៦ ភាគរយ​។ វា​ក៏បានជួយកាត់បន្ថយភាពអត់ការងារធ្វើបានជិត ៤ ភាគរយ និង​ផ្តល់អត្ថប្រយោជន៍ដល់កម្មករ​ក្នុងស្រុក​ចំនួន ៧,៤៧ លាន​នាក់​​។

ទោះ​បីបែប​នេះ​ក្ដី​ តួលេខឆ្នាំ​ ២០២៤​ មិន​បាន​គ្រប់​តាម​តម្រូវ​ការកម្មករ​ជាសកល ១,៣៥ លាននាក់នោះទេ​។ ដើម្បីឆ្លើយតប​ រដ្ឋាភិបាលឥណ្ឌូណេស៊ី​បានកំណត់គោលដៅខ្ពស់ជាងនោះ​ នៅឆ្នាំ ២០២៥​ និងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្សេង​ៗ​ដើម្បីពង្រីកឱកាសការងារនៅក្រៅប្រទេស ហើយ​ជំរុញសេដ្ឋកិច្ច។

គួរគូស​បញ្ជាក់ថា​ បច្ចុប្បន្ន​ ឥណ្ឌូណេស៊ី​មាន​ប្រជាជន ៥ លាននាក់ កំពុងធ្វើ​ការ​នៅ​ទូទាំង​ប្រទេស​ចំនួន​ ១០០ ទូទាំងពិភព​លោក​ ដូចជាម៉ាឡេស៊ី អារ៉ាប៊ីសាអ៊ូឌីត និងកូរ៉េខាងត្បូងជាដើម​។ ចំនួន​ពលករ​ខុសច្បាប់​នៅបរទេស​ ក៏ត្រូវ​បាន​រំពឹង​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​នេះ​ផងដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១០ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម