Connect with us

សេដ្ឋកិច្ច

កង្វះទុនកែច្នៃក្នុងស្រុក ជាចំណែកធ្វើឱ្យគ្រាប់ស្វាយចន្ទីឆៅហូរចេញទៅទីផ្សារបរទេស ៩៥%

បានផុស

នៅ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ថា តាមរយៈការបង្កើតគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ២០២២-២០២៧ បាន​ធ្វើ​ឱ្យ​គ្រឹះស្ថានធនាគារមួយចំនួនចាប់ផ្ដើមផ្ដល់កម្ចីអត្រាការប្រាក់អនុគ្រោះដល់សហគ្រាសកែច្នៃក្នុងស្រុក។ ប៉ុន្តែទោះ​​បីជាមានការសហការផ្ដល់កម្ចីក្នុងអត្រាការប្រាក់អនុ​គ្រោះក៏ដោយ ក៏​លក្ខខណ្ឌ​​នៃការ​ផ្ដល់​កម្ចីមានភាពសាំញាំដែលធ្វើឱ្យសហគ្រាសកែច្នៃស្វាយចន្ទី​ក្នុងស្រុកមិន​អាច​រកទុនបង្វិលដើម្បីទិញគ្រាប់ស្ដុកទុកសម្រាប់កែច្នៃ ហេតុនេះបានធ្វើឱ្យគ្រាប់ស្វាយចន្ទីឆៅ ៩៥%​ ត្រូវបាន​នាំ​ចេញ​ទៅ​ទីផ្សារបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត មានប្រសាសន៍ថា៖ «យើងមិនបន្ទោសតែធនាគារទេ គឺមានកត្តារួមផ្សំ ទី១ លក្ខខណ្ឌ​របស់​ធនា​គារគឺគាត់រាងស៊ាំញាំ ពិបាកទទួលយក ទី២ សហគ្រាសគាត់មិន​មានផែន​ការអា​ជីវ​កម្ម​​ត្រឹមត្រូវ គាត់អត់មានរបាយការហិរញ្ញវត្ថុត្រឹមត្រូវ ដែលធ្វើឱ្យធនាគារមិនទុកចិត្ត ខណៈ​បញ្ហា​នេះសមាគមបានស្នើសុំអ្នកជំនាញបរទេសមកបង្រៀន​ពួកគាត់អំពី​រៀបធ្វើផែន​ការអា​ជីវ​កម្ម​ ដើម្បីឈានទៅទទួលបានឥណទានការប្រាក់ទាប អញ្ចឹង​យើង​ចង់ថា ធ្វើម៉េចឱ្យ​ធនា​គារ​គាត់​​បន្ថយ​លក្ខណ្ឌមួយចំនួន ហើយឱ្យសហគ្រាស​ចេះរៀប​ចំរ​បាយ​ការណ៍ហិរញ្ញវត្ថុឱ្យ​បានត្រឹម​ត្រូវ ចំណុច ២ ហ្នឹងប្រសព្វគ្នាហើយ គឺយើងអាច​ដើរទៅ​មុខ​បាន​ហើយ»។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា​អ្នកវិនិយោគក្នុងស្រុក និងបរទេស ហាក់ចាប់អារម្មណ៍ទៅលើវិស័យស្វាយចន្ទី ប្រសិនបើ​មិនអ្វី​ប្រែ​ប្រួលទេ ២ ឆ្នាំខាងមុខ កម្ពុជាអាចនឹងសម្រេចបាននូវគោលនយោ​បាយជាតិស្ដីពីស្វាយ​ចន្ទី​គឺ​​សម្រេចបានការកែច្នៃឱ្យបាន ២៥% ខណៈបច្ចុប្បន្នការកែច្នៃក្នុងស្រុកមានត្រឹមតែជាង ១០% ក្រៅពីនោះនាំចេញទៅទីផ្សារអន្តរជាតិ។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិត​ជា​ទឹក​ប្រាក់​​ ១,១៥០ ពាន់លាន​ដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន។

កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម