Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គ្រោងតភ្ជាប់គោល​ដៅ​ហោះ​ហើរថ្មីទៅជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុបឆាប់ៗនេះ

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) មានផែនការពង្រីកបណ្ដាញផ្លូវហោះហើរក្នុងស្រុក និងអន្តរ​ជាតិ​ ដោយគ្រោងតភ្ជាប់​បើក​ជើង​ហោះហើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀត​ឱ្យបាន​ឆាប់ ហើយគ្រោងនឹងបើកជើង​ហោះ​ហើរឆ្ពោះទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ ខាងមុខ ស្របពេលដែល​វិស័យអាកាសចរណ៍កម្ពុជាកំពុងមានការីកចម្រើន ដែល​ជំរុញដោយកំណើននៃ​តម្រូវ​​​ការធ្វើដំណើរតាមផ្លូវអាកាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ បញ្ជាក់ថា សម្រាប់​ការ​តភ្ជាប់​​គោល​ដៅហោះ​ហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា រវាងទីក្រុង​ភ្នំ​ពេញ​ និងទីក្រុងបាង​កក​នឹងចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយហោះ​ហើរ​មួយ​ជើង​​រៀងរាល់ថ្ងៃ។

លោកបណ្ឌិត Zhan David នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មាន​ប្រ​សាស​ន៍​ថា ក្រុមហ៊ុនអា​កាសចរណ៍ជាតិកម្ពុជាប្ដេជ្ញា​បំពេញបេសកម្មក្នុង​នាមជា​អាកាស​ចរណ៍​ជាតិ តាំង​ពី​ការបង្កើមក ដោយមានមោនភាពក្នុងការបម្រើប្រជាជនកម្ពុជា។

លោក Zhan David បញ្ជាក់ថា ក្រុមហ៊ុន តែង​តែ​ផ្ដល់​​សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងមាន​ភាព​ងាយស្រួល។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) ទើបតែបានប្ដូរឈ្មោះថ្មី ដើម្បីធ្វើឱ្យប្រសើរ​ឡើង​នូវ​ម៉ាកសញ្ញា និងយុទ្ធសាស្ត្រឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយ​នឹងឋានៈជាក្រុមហ៊ុន​អាកាស​ចរណ៍​​ជាតិរបស់រាជរដ្ឋាភិបាល។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ កម្ពុជា ទទួលបានអ្នកដំណើរតាមជើងហោះហើរជិត ៥ លាននាក់ (៤ ៩៧៨ ៦៦៣) មានការ​កើន​ឡើង ២១ ភាគរយ បើធៀបនឹងរយៈ​ពេលដូច​គ្នា​នៅ​ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៦ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម