ព័ត៌មានអន្ដរជាតិ
វៀតណាមត្អូញត្អែរពីតម្លៃអង្ករនាំចេញ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ
កសិករ និងពាណិជ្ជករវៀតណាម ត្អូញត្អែរពីការធ្លាក់ចុះនៃតម្លៃអង្ករនាំចេញ ដល់កម្រិតទាបបំផុតក្នុងរយៈពេល៤ឆ្នាំ ដែលបណ្ដាលមកពីកម្សោយតម្រូវការ និងការប្រកួតប្រជែងកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអាទិត្យ។

តម្លៃអង្ករបាក់ ៥ ភាគរយ របស់វៀតណាម បានធ្លាក់ចុះដល់ ៤៣៤ ដុល្លារ/តោន ដែលវាជាតម្លៃទាបបំផុតក្នុងរយៈពេល៤ឆ្នាំ និងទាបជាងតម្លៃអង្កររបស់គូប្រជែងធំៗទាំងអស់ រួមមានថៃ (៤៧៩ ដុល្លារ/តោន) ឥណ្ឌា (៤៤០ ដុល្លារ/តោន) និងប៉ាគីស្ថាន (៤៤៨ ដុល្លារ/តោន)។ នេះបើតាមការឱ្យដឹងរបស់សមាគមអាហារវៀតណាម។
VnExpress បានស្រង់សម្ដីនៃការព្រួយបារម្ភរបស់កសិករវៀតណាម ដែលត្អូញត្អែរថា ការធ្លាក់ចុះនៃតម្លៃអង្ករនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ពួកគេដោយសារតែតម្លៃផលិតកម្មខ្ពស់ ខណៈពាណិជ្ជករបង្អែបង្អង់នឹងការប្រមូលទិញស្រូវថ្មីនារដូវប្រមូលផលដើមឆ្នាំ ២០២៥ ហើយក៏មិនហ៊ានទិញក្នុងតម្លៃខ្ពស់ដែរ ដោយសារតែខ្លាចខាត។

សមាគមអាហារវៀតណាមបានអះអាងថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃនាំចេញអង្កររបស់វៀតណាម គឺបណ្តាលមកពីកត្តាជាច្រើន ដែលក្នុងនោះរួមមាន ប្រទេសនាំចូលអង្ករធំៗចេញគោលនយោបាយកាត់បន្ថយការនាំចូល ជៀសវាងការទិញក្នុងតម្លៃខ្ពស់ និងចេញផែនការបញ្ឈប់ការនាំចូលអង្ករនៅឆ្នាំ ២០២៥ ជាដើម។
តំណាងរបស់សមាគមបានបន្តថា ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលជាអ្នកទិញអង្ករសំខាន់ៗ២របស់វៀតណាម បានបង្កើនការនាំចូលរបស់ពួកគេនៅឆ្នាំ ២០២៤ ដើម្បីរក្សាសន្តិសុខស្បៀង។ ជាលទ្ធផល ពួកគេមិនប្រញាប់ប្រញាល់ទិញអង្ករវៀតណាមទៀតទេ ដោយរងចាំតម្លៃធ្លាក់ចុះបន្ថែមទៀត។
ការធ្លាក់ចុះនៃតម្លៃអង្ករវៀតណាម ក៏រួមចំណែកផងដែរ ពីការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការបន្តការនាំចេញអង្ករជាថ្មី ដែលធ្វើឱ្យការប្រកួតប្រជែងមានកាន់តែខ្លាំងឡើងៗ។ អ្នកជំនាញមើលឃើញថា ការណ៍នេះនឹងធ្វើឱ្យតម្លៃអង្ករនាំចេញរបស់ប្រទេសផ្សេងៗ បន្តធ្លាក់ចុះជាមួយគ្នា ចំពេលដែលការផ្គត់ផ្គង់សកលរំពឹងថានឹងកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៥ នេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី