Connect with us

ព័ត៌មានអន្ដរជាតិ

អតិរេក​ពាណិជ្ជកម្ម​ចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើង​ជិត ១​ ទ្រីលានដុល្លារខ្ពស់​បំផុត​ក្នុង ប្រវត្តិសាស្រ្ត ​

បានផុស

នៅ

អតិរេកពាណិជ្ជកម្មចិន​ បាន​កើន​ឡើង​ជិត​ដល់​ ១ ទ្រីលាន​ដុល្លារ​អាមេរិក​ ក្នុងឆ្នាំ​ ២០២៤ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុងប្រវត្តិសាស្រ្ត ចំពេល​ដែល​តម្រូវការ​ក្រៅស្រុកកើនឡើង និងក្នុងបរិបទ​ពាណិជ្ជកម្ម​មុន​ពេល​លោក ត្រាំ​ ឡើង​កាន់អំណាច​ជា​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ជាថ្មី​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ South China Morning Post (SCMP)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​គយ​ចិន​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទនេះ​ បាន​បង្ហាញថា​ ការនាំចេញក្នុងឆ្នាំ​ ២០២៤ មាន​ប្រមាណ​ ៣,៥៨ ទ្រីលាន​ដុល្លារ​អាមេរិក​ ដោយ​បានកើនឡើង ៥,៩ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នាកាល​ពី​ឆ្នាំ​មុន​។ ចំណែក​ឯការ​នាំចូល​វិញ​ មាន​ប្រមាណ​ ២,៥៩ ទ្រីលាន​ដុល្លារ ដោយ​កើន​ឡើង​ ១,១ ភាគរយ​។ តួលេខនេះ​ បង្កើត​បាន​ជា​អតិរេកពាណិជ្ជកម្ម​រហូតដល់ ៩៩២,១ ប៊ីលាន​ដុល្លារ​ ដោយ​កើនឡើងយ៉ាងខ្ពស់​ប្រមាណ​ ២១ ភាគរយ​។

អ្នកជំនាញ​លើកឡើងថា​ អតិរេកពាណិជ្ជកម្មខ្ពស់របស់​​ចិន បណ្ដាល​មក​ពី​កំណើន​នៃ​ការនាំចេញ​ ដែល​ប្រទេស​នេះ​ត្រូវ​ពឹង​ផ្អែក​ដើម្បី​ជំរុញ​​កំណើន​សេដ្ឋកិច្ច ដែល​ស្ថិត​នៅ​ក្នុងភាព​ស្រពិចស្រពិលដោយសារ​តែ​កម្សោយ​នៃ​តម្រូវការ​ក្នុងស្រុក ដែល​ធ្វើ​ឱ្យ​ការ​នាំចូល​មិនសូវ​ជា​លេចធ្លោ។ ​

ការនាំចេញ​នោះ​ទៀត​សោត​ ក៏​កើនឡើង​ផងដែរ​ នៅពេល​ក្រុមហ៊ុននាំចេញក្នុងស្រុកចិន​ ​ជំរុញ​ការ​ដឹកជញ្ជូនទំនិញ​របស់​ខ្លួន ដោយ​បារម្ភ​ពីភាពកាន់តែ​តានតឹង​នៃ​សង្រ្គាមពាណិជ្ជកម្ម​ឆ្នាំ​ ២០២៥ ក្រោម​​គោលនយោបាយពន្ធរបស់​ប្រធានាធិបតីជាប់ឆ្នោត​អាមេរិក​ លោក ត្រាំ​ ដែលគ្រោងឡើង​កាន់អំណាចនៅសប្ដាហ៍​ក្រោយ​។ អ្នកវិភាគមើលឃើញ​ថា​ និន្នាការ​បែប​នេះ​ បា​ន​កើត​ឡើង​រួច​ម្ដង​ហើយ នៅពេល​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-ចិន ផ្ទុះ​ឡើង​ក្នុង​អាណត្តិរបស់​លោក ត្រាំ​ កាល​ពី​លើក​មុន​។

​ទិន្នន័យ​គយ​ចិន​បាន​បង្ហាញ​ថា​ ការនាំចេញរបស់​ចិន​ក្នុងខែ​ធ្នូ បាន​កើន​ឡើង​ ១០,៧ ភាគរយ​ ក្នុងអត្រាប្រចាំឆ្នាំ ដល់ ៣៣៦ ប៊ីលាន​ដុល្លារ​​ ដោយវា​លើស​ការ​ព្យាករ ៧,៣ ភាគរយ និង​កំណើន ៦,៧ ភាគរយ នៅខែ​វិច្ឆិកា​។ ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ ​បាន​កើន​ឡើងដល់ ៤៩ ប៊ីលាន​ដុល្លារ​នៅខែ​ធ្នូ ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង​ ២ ​ឆ្នាំ ហើយ​បង្កើតបាន​ជា​អតិរេកពាណិជ្ជកម្ម​ជាង​ ៣៣ ប៊ីលាន​ដុល្លារ​ ខណៈ​ការ​នាំចេញ​របស់​ចិន​ទៅអាមេរិក​ មាន​ចំនួន​ ៥២៥ ប៊ីលាន​ដុល្លារ ទូទាំង​ឆ្នាំ​ ២០២៤។

ទោះ​បីជា​យ៉ាងណា​ក៏ដោយ មន្រ្តីគយចិន​បាន​លើកឡើងថា​ ចិន​មិនបាន​ដាក់គោលដៅ​សម្រាប់​អតិរេកពាណិជ្ជកម្ម​នោះទេ​ ហើយ​ថា​ អតិរេកពាណិជ្ជកម្មរបស់​ខ្លួន​កើត​ចេញពី​ «សក្ដានុពលនៃការផ្គត់ផ្គង់ និងតម្រូវការអន្តរជាតិ មុខងារនៃ​ឧស្សាហកម្ម និងការប្រកួតប្រជែងទីផ្សារ»។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែតរដ្ឋ​ចិន​ China Daily៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១៥ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥១ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម