Connect with us

សេដ្ឋកិច្ច

ខេត្តស្ទឹងត្រែងចាប់ផ្ដើមប្រមូលផលគ្រាប់ស្វាយចន្ទីរដូវកាលថ្មី តម្លៃបាន ៥ ៨០០ រៀល ​

បានផុស

នៅ

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តំបន់មួយនៅក្នុងខេត្តស្ទឹងត្រែងបានប្រមូលផល​គ្រាប់​ស្វាយ​​​ចន្ទីស្រស់សាច់ ២៦ លក់បាន ៥ ៨០០ រៀល ក្នុងមួយគីឡូក្រាម នៅដើមរដូវកាលថ្មី ឆ្នាំ ២០២៥ ដែលជាតម្លៃមួយអាចទទួលយកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ នេះថា តម្លៃគ្រាប់ស្វាយ​ចន្ទី ៥ ៨០០ រៀលក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទសាច់ ២៦ គឺ​ប្រហាក់​ប្រ​ហែល​នឹងឆ្នាំមុន​ដែរ។

លោក អួន ស៊ីឡុត យល់ឃើញថា៖ លោក អួន ស៊ីឡុត យល់ឃើញថា៖ «សម្រាប់ខ្ញុំតម្លៃហ្នឹងគឺសមរម្យហើយ ដោយសារតែថ្លៃដើមផលិតរបស់សមាជិក សមាគមទាបបើធៀបនឹងកសិករទូទៅ កសិករដទៃអាចចំណាយថ្លៃដើមផលិតខ្ពស់ជាង ប៉ុន្តែសម្រាប់ សសក តម្លៃហ្នឹងគឺអាចទទួលយកបាន ព្រោះពួកយើងបានបង្រៀនកសិករឱ្យថ្លៃដើមផលិតកាន់​តែទាប ដើម្បីបានផលចំណេញ សមាជិករបស់សមាគមគាត់ផលិតជីដោយខ្លួនឯង»។

បើតាមលោក អួន ស៊ីឡុត កសិករទូទៅចំណាយដើមទុនផលិតគ្រាប់ស្វាយចន្ទីប្រមាណ ២ លានទៅ ៣ លានរៀល ក្នុងមួយហិកតា ខណៈកសិករជាសមាជិករបស់សមាគមចំណាយក្រោម ១,៥ លានរៀល ហើយទិន្នផលជាមធ្យមទទួលបានប្រមាណ ១,៨ តោន ក្នុងមួយហិកតា។ ប៉ុន្តែសម្រាប់កសិករទូទៅ ទិន្នផលបាន ១,៥ តោន ក្នុងមួយហិកតា។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ គិត​ជា​ទឹក​ប្រាក់​​ ១,១៥០ ពាន់លាន​ដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន។

កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១៣ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម