ព័ត៌មានជាតិ
កម្ពុជាលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល២ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០២៥ដល់ដំណាច់ឆ្នាំ២០២៦ដើម្បីរក្សានូវនិរន្តរភាពនៃផលិតក្នុងស្រុកមួយនេះដែលបានទទួលរងនូវការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកដោយសារការថមថយនៃការសាងសង់និងគម្រោងសំណង់ថ្មីៗដែលរងផលប៉ះពាល់អស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ និងឥទ្ធិពេលនៃការឡើងកំដៅពីបញ្ហាភូមិសាស្រ្តនយោបាយ វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាបានទទួលរងនូវការធ្លាក់ចុះជាលំដាប់ដែលប៉ះពាល់ដល់តម្រូវការស៊ីម៉ងត៍ក្នុងស្រុក

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុន្នីរ័ត្នកាលពីថ្ងៃទី១១ខែមករា និងចេញផ្សាយនៅព្រឹកថ្ងៃ១៤ខែមករាស្តីពីការលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។
ក្រសួងថា៖«ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក និងត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ ភាគរយ លើផលិតផលស៊ីម៉ងត៍ ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦»។

កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានលើកឡើងនៅក្នុងពិធីប្រកាសលុបចោលអាជ្ញាបណ្ណរ៉ែថ្មកំបោរនៅខេត្តកំពតថា រោងចក្រស៊ីម៉ងត៍ដែលមានទំហំទុនវិនិយោគជាង ១ ពាន់លានដុល្លារ ក្នុងខេត្តកំពត អាចនឹងបិទទ្វារប្រសិនបើមិនមានការគាំទ្រពីរដ្ឋាភិបាល។
លោក កែវ រតនៈ បញ្ជាក់ថា៖«ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ហើយមិនជួយគាំទ្រតាមរយៈគោលនយោបាយផ្សេងៗ រោងចក្រនេះ នឹងរលាយទៅវិញ ហើយជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ននេះ ដែលសេដ្ឋកិច្ចមានការលំបាក ដោយសារវិស័យសំណង់ក៏រងការលំបាក ការលក់ផ្ទះ ធ្វើអាគារថមថយ ដោយសារសេដ្ឋកិច្ចសកល មិនមែនតែយើងទេ ប្រទេសណាក៏ប៉ះពាល់ដែរ ដូច្នេះ វាដាក់សម្ពាធទៅលើការទិញស៊ីម៉ង់តិ៍ ដោយសារការទិញស៊ីម៉ង់តិ៍តិចជាងមុន ដោយសារសំណង់វាថយជាងមុន»។

យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុកទាំងអស់ត្រូវត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករដែលត្រូវបានចាត់ទុកជា បន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing) របស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ; ត្រូវកាន់ កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យនិងព័ត៌មានដែលទាក់ទិននឹងសកម្មភាព អាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន; ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យ បានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស; ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជា ការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថាននិងសង្គម; និងត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថ្លៃដើម សមត្ថភាព ផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅ បុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គម៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង