Connect with us

ព័ត៌មានអន្ដរជាតិ

កំណើននៃការនាំចេញ​រថយន្តរបស់​ចិន រំពឹង​ថានឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ

បានផុស

នៅ

ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចេញរថយន្តរបស់ប្រទេសចិនរំពឹង​ថា​នឹង​កើនឡើងត្រឹម​ ​៥,៨ ភាគរយ ក្នុងចំនួន​សរុប ៦,២ លាន​គ្រឿង​នៅឆ្នាំ​ ២០២៥ នេះ​ ដោយ​ថយចុះ​ពី​កំណើន​ ១៩,៣ ភាគរយ ក្នុងឆ្នាំ​ ២០២៤។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CAAM មិនបានផ្តល់ការ​ប៉ាន់ស្មាន​លម្អិត​ស្ដីពី​ប្រភេទ​រថយន្តតាមម៉ាស៊ីននោះទេ​ ប៉ុន្តែ​បាន​បញ្ជាក់ថា​ ការ​នាំចេញ​រថយន្ត​អគ្គិសនី​បាន​ធ្លាក់ចុះ​ ១០,៤ ភាគរយ​ កាល​ពី​ឆ្នាំមុន ខណៈ​ការ​នាំចេញនៃរថយន្ត​កូនកាត់ (ស៊ីសាំង និងសាកភ្លើង) បាន​កើន​ឡើង​រហូតដល់ ១៩០ ភាគរយ​។

ការ​នាំចេញ​រថយន្ត​អគ្គិសនី​ក្នុងឆ្នាំ​ ២០២៣ បាន​កើនឡើង​រហូតដល់​ ៨០,៩ ភាគរយ។ ការ​ថយ​ចុះ​យ៉ាងគំហុកបែប​នេះនៅឆ្នាំ​ ២០២៤​ បង្ហាញ​ពី​ផលប៉ះពាល់ ដែល​បណ្ដាល​មក​ពី​វិធានការ​ពន្ធ​ ដែល​សហភាពអឺរ៉ុប​បាន​ដាក់លើ​រថយន្តអគ្គិសនី​នាំចូល​ពី​ចិន​កាល​ពីចុងខែ​តុលា ឆ្នាំ​មុន​។

ខណៈ CAAM ព្យាករពី​ការធ្លាក់ចុះ​នៃ​កំណើន​នាំចេញ​រថយន្ត​ចិន​ អ្នកវិភាគមួយ​ចំនួន​បាន​លើកឡើង​ពី​ផល​វិបាកនៃភាពតាន​តឹង​ពាណិជ្ជកម្ម​ ដែល​បណ្ដាល​មក​ពី​គោលនយោបាយ​ការពារ​និយម​ ដែល​កំណត់​គោលដៅ​លើ​រថយន្តអគ្គិសនី​ចិន​ ចំពេល​ដែល​វិស័យ​នេះ​របស់​ចិន​ហក់​​ឡើង​ដណ្ដើម​ចំណែក​ទីផ្សារ​សកល​។

ទោះ​បីជា​បែបនេះ​ក៏ដោយ​ CAAM បាន​ព្យាករថា​ ការ​លក់រថយន្ត​ក្នុងស្រុកចិន​នឹង​កើន​ឡើង​ ៤,៧ ភាគរយ​ ក្នុងចំនួន​សរុប​ ៣២,៩ លាន​គ្រឿង​នៅឆ្នាំ​នេះ​ ដោយបន្ត​ពី​កំណើន ៤,៥ ភាគរយ នៅឆ្នាំ​ ២០២៤​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម