ព័ត៌មានអន្ដរជាតិ
មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កាសែតវៀតណាម VnExpress បានរាយការណ៍ថា តម្លៃអង្ករនាំចេញរបស់វៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ ដែលបង្កជាការត្អូញត្អែរពីកសិករ ហើយធ្វើឱ្យឈ្មួញនាំចេញកាត់បន្ថយ ឬបង្អែបង្អង់ទិញស្រូវនារដូវប្រមូលផលដើមឆ្នាំ ២០២៥ នេះ។

បើតាមសមាគមអាហារវៀតណាម តម្លៃអង្ករបាក់ ៥ ភាគរយ របស់វៀតណាម បានធ្លាក់ចុះដល់ ៤៣៤ ដុល្លារ/តោន ដែលវាជាតម្លៃទាបបំផុតក្នុងរយៈពេល៤ឆ្នាំ ខណៈតម្លៃអង្ករប្រភេទដូចគ្នារបស់ប្រទេសនាំចេញអង្ករធំៗផ្សេងទៀត លក់នៅតម្លៃក្រោម ៥០០ ដុល្លារ/តោន ដែលក្នុងនោះរួមមាន អង្ករថៃនៅតម្លៃ ៤៧៩ ដុល្លារ/តោន ឥណ្ឌា ៤៤០ ដុល្លារ/តោន និងប៉ាគីស្ថាន ៤៤៨ ដុល្លារ/តោន។
តម្លៃអង្ករបាក់៥ភាគរយរបស់ឥណ្ឌា ថៃ និងវៀតណាម ត្រូវបានជួញដូរនៅតម្លៃចន្លោះពី ៥៣០-៥៧០ ដុល្លារ/តោន កាលពីចុងខែកញ្ញាឆ្នាំមុន ខណៈតម្លៃអង្ករវៀតណាម និងថៃធ្លាប់ឡើងដល់ជាង ៦០០ ដុល្លារ/តោន កាលពីឆ្នាំមុនដូចគ្នា នៅពេលដែលតម្រូវការសកលហក់ឡើង។
អ្នកជំនាញនិយាយថា តម្លៃអង្ករវៀតណាមធ្លាក់ចុះបណ្ដាលមកពីកត្តាច្រើនយ៉ាង ជាពិសេសកម្សោយនៃតម្រូវការពីប្រទេសនាំចូលធំៗ ក៏ដូចជាការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់ការផ្គត់ផ្គង់អង្ករ។ ប៉ុន្តែកត្តាទាំងនោះ ក៏ជាមូលហេតុផ្សំគ្នា ដែលធ្វើឱ្យតម្លៃអង្ករអន្តរជាតិ ធ្លាក់ចុះក្រោម ៥០០ ដុល្លារ/តោនផងដែរ។

នៅឆ្នាំ ២០២៥ នេះ ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចូលអង្ករធំជាងគេបំផុតមួយលើពិភពលោក បានប្រកាសផ្អាកការនាំចូលអង្ករ ដោយប្ដេជ្ញាជំរុញផលិតកម្មស្រូវក្នុងស្រុក ហើយឆ្ពោះទៅរកការផ្គត់ផ្គង់ដោយខ្លួនឯង។ អ្នកជំនាញបានគូសបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ ប្រទេសនេះ និងហ្វីលីពីន បានបង្កើនការនាំចូលអង្ករដើម្បីរក្សាសន្ដិសុខស្បៀង ដែលជួញធ្វើឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិស្ថិតនៅខ្ពស់ថេរ ហើយការផ្អាកយ៉ាងដូច្នេះ បានជះឥទ្ធិពលយ៉ាងសំខាន់ដល់តម្លៃអង្ករ។
លើសពីនេះ ការដកការរឹតត្បឹតលើការនាំចេញអង្កររបស់ឥណ្ឌា ក៏រួមចំណែកលើការធ្លាក់ចុះតម្លៃអង្ករអន្តរជាតិផងដែរ ដោយវាធ្វើឱ្យអង្ករជន់លិចទីផ្សារជាថ្មី ហើយបន្ថូរបន្ថយហានិភ័យនៃការផ្គត់ផ្គង់ ដែលជាធម្មតាបង្កើនសម្ពាធសម្រាប់តម្លៃ។ ការណ៍នេះមានន័យថា ប្រទេសនាំចូលអង្ករមានជម្រើសកាន់តែច្រើនពីប្រភពផ្គត់ផ្គង់ ជាមួយនឹងនិន្នាការធ្លាក់ចុះនៃតម្លៃអង្ករ។ ជាឧទាហរណ៍ស្រាប់ ហ្វីលីពីនដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយនោះ ទទួលបានប្រយោជន៍ពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសនេះមិនប្រញាប់ប្រញាល់ក្នុងការនាំចូលអង្ករសម្រាប់សន្តិសុខស្បៀងនោះទេ ទោះបីជាមានការរំពឹងទុកថា ខ្លួននឹងបង្កើនការនាំចូលអង្ករនៅឆ្នាំនេះក៏ដោយ។
អ្នកជំនាញក៏លើកឡើងផងដែរថា តម្លៃអង្ករអន្តរជាតិទំនងមានទំនោរបន្តធ្លាក់ចុះនៅឆ្នាំ ២០២៥ ដោយសារតែកំណើននៃការផ្គត់ផ្គង់។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក ការផ្គត់ផ្គង់អង្ករពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៤/២៥ ដោយផលិតកម្មអង្ករនឹងឈានដល់កម្រិតខ្ពស់បំផុតជាង ៥៣៣ លានតោន ដោយខ្ពស់ជាងឆ្នាំ ២០២៣/២៤ ប្រមាណ ១១ លានតោន។ ក្រៅពីតែពីឥណ្ឌា ថៃ និងវៀតណាម ប្រទេសផ្សេងទៀតដូចជា អេហ្ស៊ីប ហ្គីយ៉ាណា ជប៉ុន និងវេណេហ្ស៊ុយអេឡា ក៏រួមចំណែកកាន់តែខ្លាំងសម្រាប់ផលិតកម្មស្រូវអង្ករផងដែរ មានន័យថា ការផ្គត់ផ្គង់កាន់តែច្រើនសម្រាប់ទីផ្សារ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?