សេដ្ឋកិច្ច
អ្នកនាំពាក្យ៖ ការបកស្រាយរបស់រដ្ឋមន្ត្រីជុំវិញតម្លៃស្រូវអូអឹម ធ្លាក់ចុះជាស្ថានភាពនៃទីផ្សារសកល
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានលើកឡើងថាពេលវេលានេះ មិនមែនជាពេលដែលវិទ្យុអាសុីសេរីត្រូវកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវរបស់វៀតណាមវិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា «រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ» ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់របស់ឯកឧត្តមរដ្ឋមន្ត្រីជូនដល់បងប្អូនកសិករយើងក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ។

លោក ឃឹម ហ្វីណង់បានបញ្ជាក់ឱ្យដឹងថា ការបកស្រាយពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹមមិនមែនជាការដោះសារឬការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាពការណ៍យ៉ាងជាក់លាក់នៃទីផ្សារអង្ករលើសកលលោកពីសំណាក់អ្នកជំនាញ និងទទួលស្គាល់បញ្ហាដែលយើងកំពុងមាន ដើម្បីផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវដល់បងប្អូនកសិករយើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀសវាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត។
សាធារណៈជន ជាពិសេសពុកម៉ែបងប្អូនកសិករដែលកំពុងដាំស្រូវអូអឹមទាំងអស់ អាចបើកចំហបេះដូង ហើយស្តាប់បទសម្ភាសទាំងមូលពីប្រភពផ្ទាល់ឱ្យបានដល់ចប់ ដើម្បីទទួលបានខ្លឹមសារពិតប្រាកដរបស់ឯកឧត្តរដ្ឋមន្ត្រី។ បើមិនបានជួយអ្វីដោយផ្ទាល់ដល់កសិករយើងទេ យ៉ាងហោចណាស់ សូមធ្វើចំណែកមួយនៃដំណោះស្រាយ ប្រសើរជាងទៅខំប្រឹងបង្កើតបញ្ហាបន្ថែម។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «មួយរយៈនេះ យើងនិយាយគ្នាពីរឿងថា ស្រូវធ្លាក់ថ្លៃ អ្នកដែលនិយាយស្រូវធ្លាក់ថ្លៃមិនដែលបានបញ្ជាក់ថា ប្រភេទស្រូវណា ធ្លាក់ថ្លៃទេ យើងអ្នកធ្វើស្រូវយើងចែកគ្នាដាច់ ប្រភេទស្រូវក្រអូប ប្រភេទស្រូវអង្ករស ប្រភេទស្រូវ IR ដែលយើងធ្វើលក់ មួយរយៈនេះយើងធ្វើលក់ទៅវៀតណាមច្រើន អញ្ចឹងការលក់ស្រូវ វាស្រ័យទៅលើទីផ្សារវៀតណាម នៅពេលដែលស្រូវដែលយើងធ្វើសម្រាប់រោងម៉ាស៊ីនរបស់យើងជាប្រភេទស្រូវខ្មែរ យើងរក្សាទីផ្សារបាន តែអាហ្នឹងមនុស្សតិចណាស់ដែលបានដឹង ហើយមួយរយៈនេះ ដោយសារដើរស្រែករឿងថា ស្រូវធ្លាក់ថ្លៃ ទាំងអស់គ្នាគិតថា ស្រូវទាំងអស់ធ្លាក់ថ្លៃទាំងអស់ ប៉ុន្តែអ្នកធ្វើស្រូវវស្សាអត់មានចួបបញ្ហាទេ ស្រូវប្រាំងឥឡូវវាបញ្ហាត្រង់ថា សម្រុកធ្វើចង់ចំណេញច្រើន ឆ្នាំនេះ ស្រូវប្រាំងយើងធ្វើតាមស្ថិតិមក ជាង ៧០ ម៉ឺនហិកតា គិតជាទិន្នផល ជិត ៥ លានតោន ដែលជាប្រភេទស្រូវ អូអឹម ភាគច្រើន»។
បើតាមលោក រដ្ឋមន្ត្រីរដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍ដើម្បីខាតទាំងអស់គ្នានោះទេ បើយើងបង្ខំរោងម៉ាស៊ីនឱ្យទិញ ក្នុងខណៈដែលរោងម៉ាស៊ីនចាល់ស្រូវពេញដែលសុទ្ធជាអង្ករខ្មែរ។
លោក ឌិត ទីណា បញ្ជាក់ថា ស្រូវប្រភេទពូជខ្មែររបស់កម្ពុជា គឺរដ្ឋាភិបាលជួយបាន ប៉ុន្តែស្រូវអូអឹមធ្វើសម្រាប់តម្រូវការទីផ្សារវៀតណាម។
លោក ឌិត ទីណា៖ «បញ្ហាតម្លៃស្រូវអូអឹម នេះមិនងាយឡើងវិញទេ ប្រហែលដល់ចប់ប្រមូលផល អញ្ចឹងយើងត្រៀមជួយក្នុងលក្ខខណ្ឌចាំបាច់មួយចំនួន តែយើងក៏មិនអាចជួយដូចស្រូវខ្មែរយើងដែលមានទីផ្សារក្នុងស្រុកបានដែរ»៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ