ព័ត៌មានជាតិ
កម្ពុជានឹងបន្តយន្តការពិភាក្សាវិស័យឯកជន-រដ្ឋាភិបាលដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ច
លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា រដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនជំរុញកំណើន ស្របពេលដែលកិច្ចពិភាក្សាយវិស័យជន-រដ្ឋាភិបាលរវាងកម្ពុជា-ជប៉ុន នៅតែយន្តការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ និងជំរុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្នធ្វើឡើងក្នុងជំនួបពិភាក្សា ការងារជាមួយ លោក KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុ ជប៉ុន ស្តីអំពីហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគីកាលពីថ្ងៃទី១០ខែមករាក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។
លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យ ឯកជនគឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកថា៖«រាជរដ្ឋាភិបាល បាននិងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ វិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងរាជរដ្ឋាភិបាលគឺជាយុទ្ធសាស្ត្រវិទូ» ។
លោកថា៖« វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការដោះស្រាយបញ្ហាប្រឈម នានាដែលវិស័យឯកជនជួបប្រទះ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋ» ។

លោករដ្ឋមន្រ្តីក៏បានសាទរចំពោះប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ ២០២៣ ។ ហើយទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីក ឥតឈប់ឈរ ។
លោកបានគូសបញ្ជាក់ថា៖«ហិរញ្ញប្បទានពីប្រទេសជប៉ុនទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥត សំណង បានឆ្លើយតបទាន់ពេលវេលា និងចំតម្រូវការជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ។ ហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន បានរួមចំណែកដល់ការតភ្ជាប់ផ្ទៃក្នុងប្រទេសកម្ពុជា និងឈានទៅធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក» ។
លោក KATO Katsunobu បានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ទាំងក្នុងក្របខណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និង វិនិយោគផ្ទាល់ពីប្រទេសជប៉ុន ។ លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃហិរញ្ញប្បទានសហប្រតិបត្តិការ របស់ជប៉ុននៅកម្ពុជា ជាពិសេស គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ផ្លូវថ្នល់ ស្ពាន កំពង់ផែ អន្តរជាតិ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី មន្ទីរពេទ្យ និងសាលារៀន ជាដើម ។

លោកថា៖«ការចូលរួមចំណែកពី សំណាក់វិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនជប៉ុនផងដែរ បានដើរតួនាទីយ៉ាងសំខាន់ ដល់ការអភវិឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ, ទន្ទឹមនឹងគាំទ្រកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ រដ្ឋាភិបាលជប៉ុនក៏ផ្តោត ការយកចិត្តទុកដាក់ផងដែរ ដល់ការវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលជាកត្តាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព» ។
បើយោតាមលោក ហ្វូគុហារ៉ា ខូជិ (FUKUHARA KOJI) ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថា គិតមកដល់បច្ចុប្បន្នក្រុមហ៊ុនជប៉ុនសរុបប្រមាណ ៥០០ កំពុងធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះក្រុមហ៊ុនដែលចូលជាសមាជិកសមាគម (JBAC) មានចំនួន ២៥០ ក្រុមហ៊ុន និងក្រុមហ៊ុនផ្សេងទៀត ដែលបានធ្វើការវិនិយោគក្នុងវិស័យផលិតកម្មប្រមាណ ២៣ ភាគរយ និងផ្នែកសាងសង់ប្រមាណ ២០ ភាគរយ។
លោក ហ្វូគុហារ៉ា ខូជិ បានលើកឡើងថា៖« កម្ពុជាមានសក្ដានុពលច្រើនក្នុងការវិនិយោគ ខណៈក្រុមហ៊ុននៅក្នុងសមាគមរបស់លោកកំពុងធ្វើសហប្រតិបត្តិការជាមួយប្រទេសចិន វៀតណាមបូក១ និងថៃបូក១ ផងដែរ»។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានទឹកប្រាក់ជាង ៩៥០ លានដុល្លារ កើនឡើង ១០,៥%។ការនាំចេញរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ៦០០ លានដុល្លារកើនឡើង ១៥,៤%។ ចំណែកឯការនាំចូលមកវិញ មានទំហំទឹកប្រាក់ជាង ៣២១ លានដុល្លារ កើនឡើង ២ ភាគរយ។ នៅឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានជាង ១,៧៩ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,២ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?