ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅ ៨ ប៊ីលានដុល្លារ សម្រាប់ការនាំចេញបន្លែ និងផ្លែឈើ ឆ្នាំនេះ
សមាគមបន្លែ និងផ្លែឈើវៀតណាម (VINAFRUIT) បានឱ្យដឹងថា វៀតណាមបានកំណត់គោលដៅ ៨ ប៊ីលានដុល្លារ សម្រាប់ការនាំចេញបន្លែ និងផ្លែឈើ នៅឆ្នាំ ២០២៥ នេះ តាមរយៈការពង្រីកទីផ្សារ និងពង្រឹកកំណើនជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA។

ភាពរឹងមាំនៃការនាំចេញបន្លែផ្លែឈើវៀតណាមក្នុងឆ្នាំ ២០២៤ ដែលកើបប្រាក់ប្រមាណ ៧,១ ប៊ីលានដុល្លារ នឹងត្រួសត្រាយផ្លូវសម្រាប់គោលដៅថ្មីរបស់វៀតណាម។ បើតាម VINAFRUIT ផលិតផលវៀតណាមបានពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារសំខាន់ៗដោយបានឡើងដល់លំដាប់ទី ២ លើទីផ្សារចិន ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់នៅសហរដ្ឋអាមេរិក និងថៃ។
បច្ចុប្បន្ន ផលិតផលបន្លែផ្លែឈើស្រស់ និងកែច្នៃរបស់វៀតណាម មានវត្តមាននៅក្នុងទីផ្សារជាង ៦០ នៅទូទាំងពិភពលោក។

ប្រធានសមាគម លោក Nguyen Thanh Binh បាននិយាយថា ភាពតានតឹងពាណិជ្ជកម្ម និងជម្លោះភូមិសាស្ត្រនយោបាយនឹងក្លាយជាបញ្ហាប្រឈមចម្បងសម្រាប់ការនាំចេញកសិផលនៅឆ្នាំ ២០២៥ ក៏ប៉ុន្តែគោលដៅនាំចេញចំនួន ៨ ប៊ីលានដុល្លារ គឺអាចធ្វើទៅបាន ដោយពឹងផ្អែកលើការពង្រីកចំណែកទីផ្សាររបស់សហគ្រាសវៀតណាមក្នុងទីផ្សារសំខាន់ៗ និងការវិនិយោគនៅលើបច្ចេកវិទ្យាក្រោយប្រមូលផលជាដើម។
លោកបានស្នើថា សហគ្រាសគួរតែយកចិត្តទុកដាក់លើការកែលម្អគុណភាពផលិតផល និងការលើកកម្ពស់ការប្រកួតប្រជែង ខណៈរក្សាបាននូវការគោរពយ៉ាងតឹងរឹងជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី