Connect with us

សេដ្ឋកិច្ច

អ្នកចិញ្ចឹមក្រពើ រំពឹងថានឹងមានទីផ្សារឡើងវិញ ខណៈចិនគ្រោងបើកឱ្យមានការនាំចេញ

បានផុស

នៅ

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ក្នុងខេត្តសៀមរាប រំពឹងថាទីផ្សារក្រពើនឹងអាចងើបឡើងវិញ ខណៈដែលភាគីចិនគ្រោងបើកឱ្យនាំចេញក្រពើរស់ទៅកាន់ទីផ្សារប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប បានប្រាប់ កម្ពុជាថ្មី ថា រយៈពេល​ចុងក្រោយនេះ លោកបានឃើញមន្រ្ដីជំនាញចុះមកធ្វើសំណាកក្រពើ ពិនិត្យមើលមេរោគ ងាយស្រួលក្នុងការនាំចេញស្របតាមស្ដង់ដារបស់ចិន។ លោកបន្តថា ប្រសិនបើការធ្វើតេស្ដសាកល្បងនេះ ទទួលបានជោគជ័យ ការចិញ្ចឹមក្រពើនឹងមានទីផ្សារឡើងវិញ ហើយកសិដ្ឋានផ្សេងៗទៀតក៏អាចនឹងបន្ថែម និងពង្រីកការចិញ្ចឹមក្រពើឡើងវិញបានប្រសើរជាងមុនផងដែរ។

លោក ញ៉ែម បូរាណ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់កសិដ្ឋានរបស់លោកនាពេលបច្ចុប្បន្នមានក្រពើនៅសល់ចំនួនប្រហែល២០០ក្បាល តែ​ប្រសិនបើទីផ្សារក្រពើនៅតែបន្តធ្លាក់ចុះទៀត លោកក៏អាចនឹងសម្រេចចិត្តលក់ចេញឱ្យអស់ដែរ នេះក៏ដោយសារតែចំណីក្រពើត្រូវចំណាយដើមទុនច្រើន មិនការចិញ្ចឹមសត្វគោ និងក្របី នោះឡើយ។

ដោយឡែក លោក គង់ ម៉ី អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាបដូចគ្នា ក៏បានបង្ហើបប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នលោកបានចង់គ្នាជាសហគមន៍ ជាមួយនឹងអ្នកចិញ្ចឹមក្រពើផ្សេងៗទៀតនៅសៀមរាប គ្រាន់តែថាការចិញ្ចឹមមាននៅតាមផ្ទះ ឬតាមអាង រៀងៗខ្លួន។ លោក បន្តថា នៅពេលដែលមានក្រុមហ៊ុនចិនត្រូវការទិញ សមាជិកទាំងអស់បាននាំគ្នាដើរប្រមូលក្រពើពីអាងនីមួយៗ ស្របតាមស្ដង់ដាដែលខាងភាគីចិនត្រូវការមកឱ្យអ្នកតំណាងសហគមន៍ជួយរកទីផ្សារឱ្យ។

លោក គង់ ម៉ី បានប្រាប់ទៀតដែរថា ថ្មីៗនេះ សហគមន៍បានធ្វើចត្តាឡីស័កក្រពើ ដោយសាកល្បងនាំចេញក្រពើទៅកាន់ទីផ្សារចិនចំនួន ១១០០ក្បាល ប៉ុន្ដែត្រូវឆ្លងកាត់ការយកសំណាក ដើម្បីបញ្ជាក់ថា ក្រពើដែលត្រូវនាំចេញមានសុខភាពល្អ ស្របតាមស្ដង់ដារបស់ប្រទេសចិន ជាមុនសិន។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានឱ្យកម្ពុជាថ្មី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ថា ការនាំចេញក្រពើរស់ទៅកាន់ទីផ្សារចិននេះ ពុំទាន់ច្បាស់ការនៅឡើយទេ ដោយសារពេលវេលាលឿនពេក ហេតុនេះហើយក្រសួងមិនហ៊ាននិយាយ ឬផ្ដល់ក្ដីសង្ឃឹមអ្វី ដល់អ្នកចិញ្ចឹមក្រពើទាំងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោក ឃឹម ហ្វីណង់ បញ្ជាក់ទៀតដែរថា  ប្រសិនបើការចរចានាពេលខាងមុខនេះ ទទួលបានជោគជ័យមែន ការចិញ្ចឹមក្រពើនឹងមានភាពល្អប្រសើរជាងមុន នឹងអាចដំណើរការឡើងវិញបានផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ២៣ នាទីutes មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃរំពឹង​កំណើនសេដ្ឋកិច្ច​ជាង ៣ ភាគរយ ដោយ​គោលនយោបាយជំរុញ និងការវិនិយោគបរទេស

ជីវិតកម្សាន្ដ៨ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១១ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម