ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងដាក់ពន្ធលើភេសជ្ជៈមានជាតិស្ករ ចំពេលមានការព្រួយបារម្ភពីបញ្ហាសុខភាព
ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងដាក់ពន្ធគយលើភេសជ្ជៈមានជាតិស្ករចាប់ពីខែកក្កដា ឆ្នាំ ២០២៥ តទៅ ដើម្បីទប់ស្កាត់ការប្រើប្រាស់ជាតិស្ករច្រើនហួសហេតុ និងដោះស្រាយកំណើននៃកង្វល់លើបញ្ហាសុខភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីសប្ដាហ៍មុន។
លោក Nirwala Dwi Heryanto អ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលមានគោលបំណងប្រមូលចំណូលពន្ធអាករចំនួន ១៩០,៣ លានដុល្លារអាមេរិក ពីភេសជ្ជៈមានជាតិស្ករក្នុងឆ្នាំ ២០២៥។ លោកបន្តថា គោលនយោបាយពន្ធនេះ មិនបង្កើតឡើងដើម្បីបង្កើនប្រាក់ចំណូលរដ្ឋទេ ប៉ុន្តែដើម្បីគ្រប់គ្រងការប្រើប្រាស់ស្ករក្នុងពេលដែលអត្រាជំងឺទឹកនោមផ្អែមកើនឡើង ហើយ «ការផ្តោតសំខាន់នៃពន្ធនេះ គឺដើម្បីគ្រប់គ្រងការប្រើប្រាស់ស្ករបន្ថែម»។
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងទ្វេដងដល់ ១០ ភាគរយ ដែលប៉ះពាល់ដល់មនុស្ស ២៨ លាននាក់ក្នុងចំណោមប្រជាជនសរុប ២៨០ លាននាក់។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Dante Saksono Harbuwono បានកត់សម្គាល់ថា ២៨,៧ ភាគរយ នៃប្រជាជនឥណ្ឌូណេស៊ី បរិភោគជាតិស្ករ ប្រៃ និងខ្លាញ់លើសកម្រិត ខណៈ ៩៥,៥ ភាគរយ ទទួលទានផ្លែឈើ និងបន្លែមិនបានគ្រប់គ្រាន់។ លើសពីនេះទៀត ជាង ៣៥ ភាគរយនៃប្រជាជនឥណ្ឌូណេស៊ី មិនធ្វើចលនារាងកាយឱ្យសកម្មគ្រប់គ្រាន់នោះទេ។
លោក Dante ធ្លាប់បាននិយាយក្នុងអំឡុងវេទិកាគោលនយោបាយសុខភាពមួយ នៅក្នុងទីក្រុងហ្សាកាតាថា៖ «ភេសជ្ជៈផ្អែម គឺជាកត្តាហានិភ័យឈានមុខគេសម្រាប់ជំងឺមិនឆ្លង។ ពន្ធគយនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការកាត់បន្ថយហានិភ័យបែបនេះ»។
គួរគូសបញ្ជាក់ថា ពន្ធលើភេសជ្ជៈមានជាតិស្ករ ត្រូវបានស្នើឡើងដំបូងក្នុងឆ្នាំ ២០០៩ ដោយក្រសួងហិរញ្ញវត្ថុ ប៉ុន្តែរងការពន្យារពេលជាច្រើនសារ ដោយសារតែមានការជំទាស់ពីក្រុមអាជីវកម្ម ជុំវិញបញ្ហាអតិផរណា និងផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មនេះ។ យ៉ាងណាមិញ ក្រសួងបានបញ្ជាក់ជាថ្មីថា បរិបទសេដ្ឋកិច្ច នឹងត្រូវពិចារណាយ៉ាងហ្មត់ចត់ពេលអនុវត្តពន្ធនៅឆ្នាំនេះ៕
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ