Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជី​អនឡាញសម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល​

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ហែម វណ្ណឌី បានលើកឡើងថា​ការដាក់ឱ្យដំណើរការជាផ្លូវការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល​អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា ឱ្យស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការពារនវានុវត្តន៍របស់កម្ពុជា និងអន្តរជាតិនៅក្នុងទីផ្សារពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោករដ្ឋមន្រ្តីធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែល​​ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការក្នុងស្រុក និងអន្តរជាតិ រួមទាំងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន (JPO) ។

​លោក ហែម វណ្ណឌី បានលើកឡើងថា៖ “ការដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញនេះគឺជាជំហានថ្មីមួយទៀត ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិឧស្សាហកម្ម។​ ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យ ស្នើសុំសិទ្ធិកម្មសិទ្ធិបញ្ញាតាមអនឡាញកាន់តែលឿន និងមានភាពងាយស្រួលជាងមុន មិនថាយប់ មិនថាថ្ងៃ ពេលណា ឬកន្លែងណា និងអាចបង់សេវាតាមអនឡាញបានដោយមិនចាំបាច់ជួបមនុស្ស ដែលកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកធ្វើអាជីវកម្ម។”

កម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។

លោក ហែម វណ្ណឌី បានបន្ថែមថា៖ «កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាការការពារសិទ្ធិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលបណ្តុះ និងពូនជ្រុំឱ្យមានការច្នៃប្រឌិត ការបង្កើតនូវដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់មនុស្សជាតិ និងបង្កើតឱ្យមានកិច្ចសហការគ្នាស្វែងរកគំនិតថ្មីៗដែលអាចនាំទៅរកការច្នៃប្រឌិត និងនវានុវត្តន៍ដ៏អស្ចារ្យមួយ»។

កាលពីខែមេសា ឆ្នាំ២០២៤ ក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ទិន្នន័យប្រកាសនីយប័ត្រតក្កកម្ម និងគំនូរឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងសហគមន៍អាស៊ាន។

ប្រព័ន្ធសេវាអនឡាញថ្មីនេះគឺជាជំហានថ្មីមួយឆ្ពោះទៅការធ្វើឌីជីថលូបនីយកម្មពេញលេញ ដើម្បីធ្វើឱ្យ កាន់តែងាយស្រួលសម្រាប់អាជីវកម្ម សហគ្រិន និងនវានុវត្តន៍ករ ក្នុងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន ព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិឱ្យកាន់តែរីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម