ព័ត៌មានជាតិ
ក្រុងព្រះសីហនុមានបណ្តាញផ្លូវគមនាគមន៍ ៣៧ ខ្សែ សាងសងតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា
ក្រុងព្រះសីហនុដែលជាក្រុងជាប់សមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍យ៉ាងខ្វាត់ខ្វែង ដែលបានរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ថ្លែងនៅក្នុងវេទិកាវិនិយោគនៅខេត្តព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅនេះ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានរំលេចពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុ ខណៈដែលខេត្តជាប់សមុទ្រនេះ ត្រូវបានរដ្ឋាភិបាលកំណត់រៀបចំជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ពាក់ព័ន្ធការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុ លោកម៉ាង ស៊ីណេត បានលើកឡើងថា នៅក្រុងព្រះសីហនុមានខ្សែផ្លូវសរុបចំនួន ៣៧ ខ្សែ ដែលមានប្រវែងសរុប ៨៤ ០៦៥ ម៉ែត្រ តភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា។
លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទេសចរណ៍ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រួមទាំងការរៀបចំកែលម្អឆ្នេរសមុទ្រ ការរៀបចំសួនច្បារ កំពង់ផែទេសចរណ៍ស្តង់ដា សេវាកម្មទេសចរណ៍ និងសេវារថយន្តក្រុង រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាពបរិស្ថានល្អប្រសើរ។
បន្ថែមពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ខេត្តមានស្ថានីយបូមទឹកកខ្វក់ចំនួន ៨ កន្លែង ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៣ រួមទាំងទីលានទុកដាក់សំរាមស្តង់ដារ។ ជាមួយគ្នានេះ នៅតាមដងវិថីនានាមានការដាំដើមឈើលម្អ ការរៀបចំផ្លូវថ្មើរជើង ទីធ្លាចំណត ការសាងសង់រូបបដិមានៅតាមរង្វង់មូលទាំង ៤ ដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ។


កាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលបានទម្លាក់ថវិកាជាតិប្រមាណជិត ៣០០ លានដុល្លារ ស្ថាបនាផ្លូវចំនួន ៣៤ ខ្សែមានប្រវែង ៨៤ គីឡូម៉ែត្រ ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែនៅក្នុងក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ការដែលរដ្ឋាភិបាលហ៊ានដាក់ទុនវិនិយោគអភិវឌ្ឍអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងក្រុងព្រះសីហនុ ដោយសារមើលឃើញថា ខេត្តនេះនឹងផ្តល់ទុនដល់ប្រទេសជាតិវិញ សម្រាប់យកទៅអភិវឌ្ឍន៍ខេត្តផ្សេងទៀត។
សម្តេចបញ្ជាក់ថា ការសាងសង់ផ្លូវនេះជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិការបស់រដ្ឋតាមរយៈ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ រួមសហការជាមួយក្រសួងពាក់ព័ន្ធមួយចំនួនទៀត និងថវិការបស់ខេត្តព្រះសីហនុផ្ទាល់ តាមរយៈនយោបាយ «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត»។
ការចាយទុនរហូតដល់ ២៩៤ លានដុល្លារអាមេរិកលើការស្ថាបនាខ្សែផ្លូវដែលមានប្រវែងត្រឹមជាង ៨៤ គីឡូម៉ែត្រ ត្រូវបានសម្តេចតេជោគូសបញ្ជាក់ថា ដោយសារផ្លូវនេះគឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលធានាបានគុណភាពខ្ពស់រឹងមាំ និងប្រើប្រាស់បានយូរអង្វែង។
តាមរយៈការបោះទុនអភិវឌ្ឍយ៉ាងច្រើនសម្បើមនេះ បើតាមសម្តេចតេជោគឺចង់ប្រែក្លាយមុខមាត់ក្រុងព្រះសីហនុក្លាយទៅជាទីក្រុងដ៏ទំនើប ដែលមានសុវត្ថិភាពបំផុត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគនានា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


