ព័ត៌មានជាតិ
កម្ពុជាកំពុងរៀបចំសេចក្តីព្រាង យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨
រដ្ឋាភិបាលកម្ពុជាកំពុងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជតាក់តែងនូវ «យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨» ដើម្បីពង្រឹង និងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យនេះឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាកម្ម។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/e-commerce-1024x614.jpg)
កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បាមនដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង «យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨» ដោយមានចូលរួមរបស់រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធជាច្រើន និងថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួងស្ថាប័ននានា ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗជាច្រើនរូប។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំនោះបានលើកឡើងពីសសរស្តម្ភ ៤ ក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថលដែលប្រទេសអភិវឌ្ឍបានប្រកាន់យករួមមានអត្តសញ្ញាណឌីជីថល;ការអនុញ្ញាតនិងការព្រមព្រៀង;lការផ្លាស់ប្តូរទិន្នន័យ; និង ប្រព័ន្ធទូទាត់ដែលមានលទ្ធភាពធ្វើប្រតិបត្តិការឆ្លងគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/foodpanda-FACEBOOK-FOODPANDAPHILIPPINES-1024x614.jpg)
លោកស្រីបណ្ឌិតក៏បានចែករំលែកទស្សនាទាន ទាក់ទងនឹងកិច្ចការមួយចំនួនដែលក្រសួង-ស្ថាប័នរដ្ឋអាចសហការជាមួយវិស័យឯកជនបាន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាកម្ម និងនិងបានស្នើពិនិត្យលទ្ធភាពបញ្ជាក់ពីគោលការណ៍ណែនាំច្បាស់លាស់អំពីការបើកលទ្ធភាពអោយមានកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងការអភិវឌ្ឍន៍សេវាអេឡិចត្រូនិចនៅក្នុងសេចក្តីព្រាងយុទ្ធសាស្រ្ត។
«ខ្ញុំបានចូលរួមប្រជុំអន្តរក្រសួង នៅក្រសួងសេដ្ឋកិច្ចនងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯ.ឧ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមនីរត្ន ដើម្បីពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ច ២០២៥_២០២៨។ យុទ្ធសាស្រ្តនេះមានគោលបំណងសម្រួលសេវាសាធារណៈ សម្រាប់ធុរកិច្ច ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធភាព។ យុទ្ធសាស្រ្តក៏បានប្រើប្រព័ន្ធបាគងដើម្បីជា ប្រព័ន្ធកន្លោង (backbone) សម្រាប់ការទូទាត់សេវាសាធារណៈ»។ នេះបើយោងតាមការសរសេររបស់លោកស្រីបណ្ឌិតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែមករា។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានព្យាករណ៍ថាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងសម្រេចបានទឹកប្រាក់ ១,១២៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ មានកំណើន១០% ធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់ ១ពាន់លានដុល្លារ។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/Cham-Nimol6-1024x1024.jpg)
ការលើកឡើងរបស់លោកស្រី ចម និម្មលធ្វើឡើងនៅក្នុងកម្មវិធីបើកពិពរ័ណ៍ពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៣ខែធ្នូ។ លោកស្រីថា៖«ចំណូលតាមរយៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា បានកើនឡើងដល់១ ០៩៧ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១ ១២៥លានដុល្លារនៅឆ្នាំ២០២៤។
ក្រសួងបានព្យាករណ៍ថា នៅឆ្នាំ២០២៧ ចំណូលតាមរយៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរំពឹងថានឹងឈានដល់ ១ ៧៧៨ លានដុល្លារ ជាមួយអត្រាកំណើនប្រមាណ១០%ក្នុងមួយឆ្នាំ»។
បើយោងតាមលោកស្រី កំណើននៃចំណូលតាមរយៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា ត្រូវបានគាំទ្រ និងជម្រុញដោយវិស័យសំខាន់ៗ៖ សំលៀកបំពាក់ កាបូប ស្បែកជើង ២៦៣ លានដុល្លារអាមេរិក (តំណាង ២៣,៥%); ឧបករណ៍ឬសម្ភារៈអេឡិចត្រូនិកមានចំនួន ២៥៤,៤ លានដុល្លារ (តំណាង ២២,៧%); គ្រឿងសំអាង ផលិតផលថែរក្សាសម្រស់ សុខភាព និងសម្ភារៈប្រើប្រាស់មានចំនួន ២៣០,៥ លានដុល្លារ(តំណាង ២០,៦%);អាហារ និងភេសជ្ជៈមានចំនួន ១០១,៥ លានដុល្លារ (៩ ,១%);សម្ភារៈក្មេងលេង សម្ភារៈកម្សាន្ត និងសម្ភារៈកែច្នៃ មានចំនួន ៤៦,៣លានដុល្លារ (៥,៦%); គ្រឿងសង្ហារឹម និងផលិតផលសម្រាប់គេហដ្ឋាន មានចំនួន ៤៦,៣ លានដុល្លារ (៤,១%); ប្រព័ន្ថផ្សព្វផ្សាយ និងទំនាក់ទំនង មានទឹកប្រាក់១១លានដុល្លារ (១%) និង ផ្សេងៗទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/KHQR1-1024x614.jpg)
ប្រទេសកម្ពុជាបង្ហាញពីកំណើនក្នុង e-Commerce ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, e-travel ដំណើរកម្សាន្តអនឡាញ, e-services សេវាកម្មអនឡាញ និងបណ្ដាញសង្គមអនឡាញ។
ក្នុងឆ្នាំ ២០២១ កម្ពុជាមានចំណូល ៩៧០ លានដុល្លារ និងរំពឹងថានឹងកើនដល់១,៨ពាន់លានដុល្លារនៅឆ្នាំ២០២៥។ទីផ្សារឌីជីថលនៅកម្ពុជា មានការរីកចម្រើនខ្លាំង ដោយមានសេវាកម្មដូចជា foodpanda, NHAM24, Grab, E-gets, WowNow, និង L192 ដែលមានផ្តល់ជូននូវផលិតផលប្រើប្រាស់ អាហារ និងសម្លៀកបំពាក់ និងការបញ្ជាកក់សេវាដឹកជញ្ជូន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច