Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាប់ចរាចរណ៍វៀតណាមថ្មី​​ ​ផាកពិន័យ​អ្នក​ល្មើសភ្លើងក្រហម ​​ពី ១៥៧-២៣៦ ដុល្លារ​អាមេរិក

បានផុស

នៅ

រដ្ឋាភិបាល​វៀតណាម​បាន​ពង្រឹង​ច្បាប់ចរាចរណ៍​ជាថ្មី​ ដោយ​បង្កើន​ការ​ផាកពិន័យ​ខ្ពស់​កប់ពពក​ចំពោះ​អ្នកល្មើស​ច្បាប់ចរាចរណ៍ ចំពេល​ដែល​អាជ្ញាធរ​ប្រឹង​ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែល​ឆក់យកជីវិតប្រជាជនជាង ១១ ៥០០ នាក់ ក្នុងមួយឆ្នាំៗ។ នេះបើតាម​ការចុះ​ផ្សាយរបស់​កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ដ៏តឹងរុឹង​ថ្មី​ ដែល​ចូល​ជា​ធរមានកាលពី​ដើម​ខែ​មករានេះ​ បាន​កំណត់​ដំឡើងការផាកពិន័យលើករណីល្មើសច្បាប់ចំនួន ២៦។ ការ​ល្មើស​ច្បាប់​តិចតួច​ដូច​ជា​បើកហួស​ភ្លើង​ក្រហម​ ឬបើក​បរ​ខុស​ផ្លូវ ​នឹងរងការពិន័យចន្លោះពី​ ១៥៧-២៣៦ ដុល្លារ ខណៈ​ការ​ល្មើសធ្ងន់ធ្ងរ​ដូចជា​ការ​បើក​បរ​មិន​ប្រុង​ប្រយ័ត្នបណ្ដាលឱ្យគ្រោះថ្នាក់ ឬ​​ប្រណាំងប្រជែង​គ្នាខុសច្បាប់ ​នឹង​​រង​ការ​ពិន័យចន្លោះពី​ ១ ៥៧៥ – ១៩៧០ ដុល្លារ។

អ្នកបើកបររថយន្ត ដែល​បង្កគ្រោះថ្នាក់​ពេល​បើក​ទ្វាររថយន្ត​មិន​ប្រយ័ត្ន ​នឹងត្រូវ​ពិន័យជាប្រាក់ពី​ចន្លោះពី ៧៨៦-៨៦៥ ដុល្លារ​។ អ្នក​បើក​បរក្នុងស្ថានភាព​ស្រវឹង ឬបដិសេធ​មិន​ព្រម​ផ្លុំជាតិអាកុលឱ្យប៉ូលិស ​នឹង​​ត្រូវ​ពិន័យ​ប្រាក់ជាង ១​ ៥០០ ដុល្លារ​។

ថ្ងៃដំបូង​នៃការ​អនុវត្តច្បាប់នេះ​ អាជ្ញាធរ​វៀតណាម​ចាប់​បាន​អ្នកល្មើសច្បាប់ប្រមាណ ១៣ ០០០ នាក់ និង​ប្រមូល​ប្រាក់ពិន័យបាន​ជាង​ ១,១ លាន​ដុល្លារ​។

តំណាងអង្គការសុខភាពពិភពលោក​ ​ប្រចាំទីក្រុងហាណូយ លោកស្រី Angela Pratt បានស្វាគមន៍ចំពោះវិធានការថ្មីនេះ ហើយបាននិយាយថា ​ច្បាប់​នេះ​​មាន​ការ​ពិភាក្សាគ្នា​យ៉ាងទូលំទូលាយដោយអ្នកដំណើរ​ក្នុងប្រទេសវៀតណាម។ លោកស្រី​បន្តថា​ ​រដ្ឋាភិបាល​អាច​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៤០ ភាគរយ​ ចន្លោះ​ពី​ឆ្នាំ​ ២០១០ ដល់ឆ្នាំ​​២០២១ តាម​រយៈ​ការ​អនុវត្តច្បាប់តឹងរុឹង ជាពិសេសការ​ដំឡើង​ការ​ផាកពិន័យយ៉ាងដូច្នេះ។ ​

ទោះ​បីជា​យ៉ាងណា​ក៏ដោយ មាន​ការ​លើក​ឡើងថា​ ការ​ដំឡើង​ការ​ផាក​ពិន័យ​ធ្ងន់កដូច្នេះ អាច​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​ដែល​​មាន​ប្រាក់ចំណូលទាប​​ ជាជាង​អ្នក​មាន​ប្រាក់ចំណូលច្រើន​។ យោងតាមការិយាល័យស្ថិតិទូទៅ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២៣ នៅវៀតណាម​ គឺ ​៤ ០១០ ដុល្លារ ឬ ៣៣៥ ដុល្លារ​/ខែ​។ ​ដូច្នេះការផាកពិន័យចន្លោះពី ១៥៧-២៣៦ ដុល្លារ គឺស្មើនឹង ៥៩ ភាគរយ​ នៃប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់​ពលរដ្ឋ​បាត់ទៅហើយ​។

ច្បាប់​ផាកពិន័យថ្មី​របស់​វៀតណាម ធ្វើ​ឱ្យ​វៀតណាមក្លាយជា​ប្រទេស​មាន​ការ​ផាក​ពិន័យ​ខ្ពស់​បំផុត​ជាង​គេ​ទី​២​នៅ​អាស៊ីអាគ្នេយ៍​ បន្ទាប់​ពី​សិង្ហបុរី​ ដែល​ពិន័យប្រាក់ ៣០០ ដុល្លារ​អាមេរិក​ ចំពោះ​​​អ្នក​ជិះម៉ូតូបំពានភ្លើងស្តុបក្រហម​។

ជុំវិញ​បញ្ហា​នេះ​ អ្នកជំនាញ​លើកឡើងថា​ ការ​ដំឡើងការ​ផាកពិន័យ​​តែមួយមុខ​មិន​គ្រប់​គ្រាន់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងគ្រោះ​ថ្នាក់ចរាចរណ៍​នោះទេ​ ក៏​ប៉ុន្តែ​ វា​នឹង​ផ្លាស់ប្ដូរអាកប្បកិរិយារបស់​អ្នកបើក​បរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម៩ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា១៦ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

Sokha Hotels

ព័ត៌មានពេញនិយម