Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាគ្រោងជំរុញ​​​វិស័យ​វាយនភណ្ឌ​​ ខណៈ​វិបត្តិ​នយោបាយ​ប៉ះពាល់​​ការ​នាំ​ចេញ​របស់​បង់ក្លាដែស

បានផុស

នៅ

ប្រភពពីររបស់រដ្ឋាភិបាលឥណ្ឌា​បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ថា​ ​ឥណ្ឌា​គ្រោង​ជំរុញឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេររបស់ខ្លួន តាម​រយៈការ​ផ្ដល់ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុ ​ការកាត់បន្ថយពន្ធលើធាតុចូលសំខាន់ៗ និងការលើកទឹកចិត្តក្នុងការផលិតក្នុងស្រុកជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​​របស់​ឥណ្ឌា​ ធ្វើ​ឡើង​ចំពេល​ដែល​វិបត្តិនយោបាយ​​​ដែល​កំពុង​បន្តរបស់​បង់ក្លាដែស បានញំញីវិស័យ​វាយនភណ្ឌ​របស់​ប្រទេស​នេះ​ ធ្វើ​ឱ្យបណ្ដា​​ក្រុមហ៊ុន​អន្តរជាតិ​ងាកទៅ​បញ្ជាទិញ​សម្លៀកបំពាក់ពី​ប្រទេស​ផ្គត់ផ្គង់ជំនួស​ផ្សេង​ៗ​ រួម​ទាំងឥណ្ឌា​។​

អគ្គលេខាធិការនៃក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញសម្លៀកបំពាក់​ឥណ្ឌា លោក Mithileshwar Thakur បាន​ថ្លែង​ថា៖ «​ក្រុមហ៊ុន​នាំចេញរបស់ឥណ្ឌា កំពុងពិបាកក្នុងការបំពេញតាមការបញ្ជាទិញ​ដែល​ប្រញាប់ប្រញាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈ​ក្រុមហ៊ុនអាមេរិកជាច្រើន កំពុងស្វែងរកអ្នកផ្គត់ផ្គង់ជំនួស»។

ប្រភពរដ្ឋាភិបាល​ម្នាក់ទៀត​ បាន​ប្រាប់​រ៉យទ័រ​ថា វិស័យវាយនភ័ណ្ឌរបស់​ឥណ្ឌាផ្ដល់​ការងារ​ដល់​ប្រជាជន​ប្រមាណ ៤៥ លាន​នាក់ ​ហើយរដ្ឋាភិបាលកំពុងពិចារណាបង្កើនថវិកាសម្រាប់​ក្រសួងវាយនភណ្ឌ​ប្រចាំឆ្នាំ ២០២៥/២៦ ចន្លោះពី​ ១០-១៥ ភាគរយ​ ពីប្រមាណ​ជាង​ ៥១១ លាន​ដុល្លារ​ ​នៅឆ្នាំសារពើពន្ធ​​បច្ចុប្បន្ន​។​

រដ្ឋាភិបាលក៏អាចបង្កើន​ថវិកា​សម្រាប់​គោលនយោបាយ​លើកទឹកចិត្ត ដែលទាក់ទងនឹងផលិតកម្មសម្រាប់វិស័យវាយនភណ្ឌផងដែរ។ ​ក្រោមគម្រោងនេះ រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ និងសម្បទានផ្សេងៗទៀត ដល់ក្រុមហ៊ុនដែលជ្រើសរើសផលិតក្នុងស្រុក។ ក្រៅ​ពី​នេះ​ រដ្ឋាភិបាល​ក៏​ពិចារណា​លើ​ការ​កាត់បន្ថយពន្ធ​នាំចូល​វត្ថុធាតុដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម