Connect with us

សេដ្ឋកិច្ច

តម្លៃសាច់ជ្រូកនឹងកើនឡើងបន្ដិច ក្នុងឪកាសនៃចូលឆ្នាំចិនខាងមុខនេះ

បានផុស

នៅ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា នាពេលបុណ្យចូលឆ្នាំចិនខាងមុខនេះ តម្លៃសាច់ជ្រូក អាចនឹងឡើងថ្លៃខុសពីថ្ងៃធម្មតាបន្ដិច ខណៈដែលបរិមាណនៃការផ្គត់ផ្គង់សាច់ជ្រូកនៅឆ្នាំនេះ ក៏គ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ថា សម្រាប់ពេលបុណ្យចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តម្រូវការសាច់ជ្រូក នឹងមានកំណើនច្រើនជាងថ្ងៃធម្មតាបន្ដិច ចំណែកតម្លៃអាចថ្លៃជាងថ្ងៃធម្មតាបន្ដិចទៅតាមអាជីវករ នៅតាមផ្សារនានា។

លោក បន្តថា ចំពោះថ្ងៃនេះផ្ទាល់ តម្លៃជ្រូករស់ រក្សាតម្លៃនៅត្រឹម ៨៥០០រៀល ទៅ ៩៥០០រៀល ក្នុងមួយគីឡូ រីឯតម្រូវការក្នុងមួយថ្ងៃ ៨០០០ក្បាល​ ទៅ៩០០០ក្បាល ក្នុងមួយថ្ងៃ។ ចំណែកតម្រូវការសាច់មាន់វិញ អាចមានតម្រូវការចន្លោះពី ១០០០០០ក្បាល ទៅ ២០០០០០ក្បាល ក្នុងនោះ មាន់បីសាសន៍ និងមាន់នៅតាមកសិដ្ឋាន មានតម្លៃខុសគ្នាបន្ដិចបន្ដួច អាចមានតម្លៃត្រឹម ៦០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូ។ ដោយឡែកមាន់ស្រែ អាចមានតម្លៃថ្លៃជាងគេបន្ដិច។

លោក ស្រ៊ុន ពៅ បានឱ្យដឹងទៀតថា បច្ចុប្បន្នការចិញ្ចឹមសត្វនៅកម្ពុជា មិនសូវមានបញ្ហាប្រឈមខ្លាំងនោះទេ មានតែការចិញ្ចឹមជ្រូកមួយគត់ ដែលមានបញ្ហាប្រឈម នេះក៏ព្រោះតែបរិមាណនៃការស្រូបទាញទៅកាន់ទីផ្សារប្រចាំថ្ងៃ ហាក់នៅសល់ ដែលនាំឱ្យអ្នកចិញ្ចឹមជ្រូកមិនសូវចំណេញច្រើន៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម៣ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២៣ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម