ព័ត៌មានអន្ដរជាតិ
ឡាវបន្តពឹងផ្អែកខ្លាំងលើចំណូលពីការនាំចេញអគ្គិសនី
ការនាំចេញថាមពលអគ្គិសនី បានបន្តនាំមុខគេលើប្រភពប្រាក់ចំណូលនាំចេញរបស់ប្រទេសឡាវក្នុងឆ្នាំ ២០២៤ ដោយកើបចំណូលប្រមាណ ៩៨០ លានដុល្លារអាមេរិក ឬជិតស្មើនឹង ១៥,៣៥ ភាគរយ នៃការនាំចេញសរុប។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times ដែលស្រង់ទិន្នន័យពីនាយកដ្ឋានពាណិជ្ជកម្មបរទេស។

ពាណិជ្ជកម្មសរុបរបស់ប្រទេសឡាវ នៅឆ្នាំ ២០២៤ មានទំហំ ១៦,៣៥ ប៊ីលានដុល្លារ ដោយការនាំចេញមានតម្លៃ ៨,១៤ ប៊ីលានដុល្លារ ខណៈការនាំចូលមាន ៨,២១ ប៊ីលានដុល្លារ បង្កើតបានជាឱនភាពពាណិជ្ជកម្មប្រហែល ៦៤ លានដុល្លារ។
ក្រៅពីអគ្គិសនី ការនាំចេញសំខាន់ៗរួមមាន ប៉ូតាស្យូម មាស ឧបករណ៍អគ្គិសនី កៅស៊ូ និងក្រដាស។ ទីផ្សារនាំចេញសំខាន់ៗគឺប្រទេសចិន ថៃ និងវៀតណាម ដែលរួមគ្នារួមចំណែកជាង ៨០ ភាគរយនៃការនាំចេញរបស់ប្រទេសឡាវ។ សម្រាប់ការនាំចូលវិញ ទំនិញចម្បងៗរួមមានប្រេងម៉ាស៊ូត គ្រឿងម៉ាស៊ីន និងយានជំនិះ ដោយថៃ និងចិន ជាដៃគូនាំចូលធំជាងគេ។
គួរគូសបញ្ជាក់ថា ឡាវជាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូល ខណៈការនាំចេញក៏ត្រូវពឹងផ្អែកលើធនធានធម្មជាតិ ថាមពលអគ្គិសនី និងកសិផលមួយចំនួនជាដើម ដោយប្រទេសនេះខ្វះខាតនូវរោងចក្រផលិតកម្មកែច្នៃ ឬឧស្សាហកម្មសំខាន់ៗផ្ទាល់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ