ព័ត៌មានអន្ដរជាតិ
ពាណិជ្ជកម្មចិន-វៀតណាមកើនជាង ២០០ ប៊ីលានដុល្លារ ប៉ុន្តែចិនបន្តមានប្រៀបលើជញ្ជីងពាណិជ្ជកម្ម
ទំហំពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងចិន បានកើនដល់ប្រមាណ ២០៥ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤ ប៉ុន្តែចិនបន្តមានប្រៀបលើសលុបលើជញ្ជីងពាណិជ្ជកម្ម ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មរាប់សិបប៊ីលានដុល្លារទៅខាងចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ពេញមួយឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ បានឈានដល់ទំហំកំណត់ត្រា ២០៥,២ ប៊ីលានដុល្លារ ដោយកើនឡើងប្រមាណ ៣៣,៣ ប៊ីលានដុល្លារ ធៀបនឹងទិន្នន័យឆ្នាំ ២០២៣។ ដូច្នេះ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដំបូងរបស់វៀតណាម ដែលមានទំហំពាណិជ្ជកម្មលើសពី ២០០ ប៊ីលានដុល្លារ។
ការនាំចេញរបស់វៀតណាមទៅកាន់ចិន មានចំនួនសរុប ៦១,២ ប៊ីលានដុល្លារ ថយចុះបន្តិចប្រហែល ១០០ លានដុល្លារ បើធៀបនឹងឆ្នាំ ២០២៣។ ការនាំចូលពីចិនវិញ បានកើនឡើងដល់ ១៤៤ ប៊ីលានដុល្លារកើនឡើង ៣៣,៣៥ ប៊ីលានដុល្លារ ឬ ៣០,១ ភាគរយ ធៀបនឹងឆ្នាំមុន។
នេះបង្ហាញពីភាពលើសលុបរបស់ចិន លើជញ្ជីងពាណិជ្ជកម្មជាមួយវៀតណាម។ ឱនភាពពាណិជ្ជកម្មវៀតណាមទៅចិនក្នុងឆ្នាំ ២០២៣ មានត្រឹម ៤៩,៣ ប៊ីលានដុល្លារ ប៉ុន្តែតួលេខនេះ បានហក់ឡើងដល់ ៨២,៣ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីវៀតណាមលើកឡើងថា ចិនគឺជាដៃគូផ្គត់ផ្គង់វត្ថុធាតុដើម និងធនធានផ្សេងៗ សម្រាប់ឱ្យវៀតណាមប្រើប្រាស់សម្រាប់ការផលិតផលិតផលក្នុងស្រុករបស់ខ្លួន។ ប្រទេសទាំង២ ធ្វើពាណិជ្ជកម្មជាមួយគ្នាលើមុខទំនិញជាច្រើន រាប់ចាប់ពីផលិតផលកសិកម្មរហូតដល់វត្ថុធាតុដើម គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ផ្សេងៗ និងទំនិញប្រើប្រាស់។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម គេនៅតែអាចជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីចិន និងវៀតណាម ដោយសារកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាច្រើន និងកតិកាសញ្ញាពាណិជ្ជកម្មពហុភាគី រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ