សេដ្ឋកិច្ច
សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកការធានាប្រាក់កម្ចីចំនួន ៥០ លានដុល្លារ ដើម្បីជួយក្នុងវិស័យ-ស្រូវអង្ករ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គ្រោងបង្កើនទំហំនូវទឹកប្រាក់ធានាឥណទានក្នុងវិស័យស្រូវអង្ករ រហូតដល់ ៥០ លានដុល្លារនៅឆ្នាំ ២០២៥ ដើម្បីចូលរួមរក្សាតម្លៃស្រូវ និងគាំទ្រនូវការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា។

គិតត្រឹមឆ្នាំ ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាលើកម្ចីអាជីវកម្មដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) ចំនួនជាង ៣០០០ គណនី ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន ២៥៦,៥៨ លានដុល្លារ។
លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈរាជរដ្ឋាភិបាល រំពឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញឥណទានតាមតម្រូវការជូនទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែលមានសក្ដានុពល ប៉ុន្តែគាត់ខ្វះទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអាចរ៉ាប់រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយធានាទៅលើឥណទានរបស់សហគ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញឥណទានបន្ថែមដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុងនោះវិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មានសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជាទំហំទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារ។
លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់កម្ពុជា ដែលយើងហៅថា គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករក្នុងជំហានទី១ ដែលមានទឹកប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈឥណទានចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ