ព័ត៌មានជាតិ
សហភាពអឺរ៉ុបប្តេជ្ញាផ្តល់ហិរញ្ញប្បទានក្នុងជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍កម្ពុជា
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប(EASA) នឹងផ្តល់មូលនិធិដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់អាកាសយានដ្ឋាន និងប្រតិបត្តិការដែនកាស និងសុវត្ថិភាពសំដៅបង្កើតវិស័យកាន់តែមានភាពទាក់ទាញពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងអន្តរជាតិ។

ផែនការនេះត្រូវបានលើកឡើងក្នុងជំនួបកាលពីពេលថ្មីៗនេះរវាងលោកឯកអគ្គរដ្ឋទូតសហភាបអឺរ៉ុបប្រចាំនៅកម្ពុជា Igor Driesmans ជាមួយ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) រួមជាមួយតំណាងមកពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) ផងដែរ។
បើយោងតាមសហភាបអឺរ៉ុបប្រចាំនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ដោយមានការគាំទ្រពីកម្មវិធីការសាងសង់អាកាសយានដ្ឋាន ការធ្វើផែនការផ្លូវអាកាស និងការអភិវឌ្ឍន៍ស្តង់ដារ និងសុវត្ថិភាព (SCOPE) ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប(EASA) នឹងជួយដល់ SSCA ក្នុងការបង្កើតផែនការមេអាកាសចរណ៍កម្ពុជា ដែលស្របតាមស្តង់ដារអន្តរជាតិ។
«ផែនការនេះមានគោលបំណងលើកកំពស់សមត្ថភាពអាកាសយានដ្ឋាន និងប្រតិបត្តិការដែនអាកាស ជំរុញសុវត្ថិភាព និងនិរន្តរភាព ដែលធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងស្រុក»។ នេះបើតាមសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងកាលពីពេលថ្មីៗនេះថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមជើងហោះហើរជាង ៥ លាននាក់ (៥ ៥៩៩ ៨៣១) មានការកើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
លោកបន្តថា ក្នុងដំណាក់កាលនេះភ្ញៀវទេសចរបរទេសដែលមកកម្ពុជា ភាគច្រើនជាប្រជាជនក្នុងតំបន់ ឬមកពីប្រទេសមានព្រំដែនជាប់គ្នាតែប៉ុណ្ណោះ ព្រោះងាយស្រួលធ្វើដំណើរដោយអាចតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

លោកថ្លែងថា៖ «យើងទាំងអស់គ្នាដឹងហើយថាសារស្ថានភាពពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដូច្នេះខ្ញុំពិតជាពិបាកព្យាករថា វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការមកដល់របស់ភ្ញៀវតាមផ្លូវអាកាសនឹងមានស្ថានភាពបែបណានោះទេដោយសារតែបណ្តាប្រទេសនានាជិតខាងយើងក៏គេបានព្យាយាមទាក់ទាញភ្ញៀវទេចរខ្លាំងណាស់នាពេលបច្ចុប្បន្នដើម្បីជួយស្តារសេដ្ឋកិច្ចរបស់គេ»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី