ព័ត៌មានអន្ដរជាតិ
សិង្ហបុរី៖ ការលក់ប្រេងឥន្ធនៈនាវាកើនឡើង ដោយសារតែការរំខានផ្លូវដឹកជញ្ជូនសមុទ្រក្រហម
អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បានឱ្យដឹងកាលពីថ្ងៃពុធថា ការលក់ប្រេងឥន្ធនៈនាវារបស់ប្រទេសសិង្ហបុរី បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចំនួន ៥៤,៩២ លានតោន ក្នុងឆ្នាំ ២០២៤ កើនឡើង ៦ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

MPA បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ការកើនឡើងនេះ បណ្ដាលមកពីប្រវែងដ៏វែងនៃការប្រើប្រាស់ផ្លូវដឹកជញ្ជូនអាស៊ី-អឺរ៉ុប ពោលគឺតាមរយៈ Cape of Good Hope ដោយសារតែការរំខាននៅក្នុងសមុទ្រក្រហម»។
នៅឆ្នាំ ២០២៤ ប្រេងសាំងស៊ុលភួរខ្ពស់ (HSFO) រួមចំណែក ៣៦,៨ ភាគរយ នៃការលក់ប្រេងឥន្ធនៈនាវាសរុបរបស់ប្រទេសសិង្ហបុរី កើនឡើង ៤,៥ ភាគរយ ពីឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ ប្រេងសាំងស៊ុលផួរទាប (LSFO) រួមចំណែក ៥៥,៣ ភាគរយ ធ្លាក់ចុះ ៤,៩ ភាគរយ ធៀបនឹងឆ្នាំមុន។
ការកើនឡើងនៃការលក់ប្រេង HSFO គឺដោយសារតែកំណើននៃនាវាបំពាក់ប្រព័ន្ធសម្អាតឧស្ម័នផ្សេងៗ និងនាវាកាន់តែច្រើនគេចចេញពីផ្លូវទឹកសមុទ្រក្រហម ហើយងាកទៅប្រើប្រាស់ផ្លូវឆ្ងាយនៃ Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ជំនួសវិញ។ ខណៈការធ្លាក់ចុះនៃការលក់ប្រេង LSFO បណ្ដាលមកពីការប្រកួតប្រជែងនៃមជ្ឈមណ្ឌលដឹកជញ្ជូនក្បែរខាង ដូចជានៅចិនជាដើម។

បើតាម MPA ទស្សនវិស័យប្រេងឥន្ធនៈនាវារបស់សិង្ហបុរីសម្រាប់ឆ្នាំ ២០២៥ ទំនងជានឹងបន្តរងឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរគំរូពាណិជ្ជកម្ម។ ពាណិជ្ជកម្មតាមសមុទ្រ ត្រូវបានព្យាករថានឹងកើនឡើង ១,៩ ភាគរយ ដោយនាវាដឹកជញ្ជូនធំៗ និងនាវាដឹកប្រេង រំពឹងថានឹងបន្តដំណើរល្អជាងឆ្នាំមុនវិបត្តិកូវីដ។
MPA បានបន្ថែមថា ការណ៍កើតឡើងចំពេលមានកំណើនកំពង់ផែនៅអាស៊ីអាគ្នេយ៍ ដូចជាសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ដែលត្រូវបានគាំទ្រដោយខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ សម្របទៅនឹងតម្រូវការដែលកំពុងកើនឡើង និងកំណើនផលិតកម្មនៅអាស៊ី។
លោក Murali Pillai រដ្ឋមន្ត្រីច្បាប់ និងដឹកជញ្ជូនសិង្ហបុរី បាននិយាយថា៖ «បរិយាកាសអន្តរជាតិរបស់យើងកាន់តែមានការប្រកួតប្រជែង ដោយសារកាវិវត្តនៃភូមិសាស្ត្រនយោបាយចំពេលមានភាពតានតឹងជាបន្តបន្ទាប់ ការកើតឡើងវិញនៃគោលនយោបាយពាណិជ្ជកម្មគាំពារនិយម ការផ្លាស់ប្តូរលំហូរពាណិជ្ជកម្ម និងកំណើននៃការប្រកួតប្រជែងជាមួយកំពង់ផែក្នុងតំបន់ជាដើម»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?