Connect with us

ព័ត៌មានជាតិ

កម្ពុជា-មីយ៉ាន់ម៉ាពន្លឿនការចរចាលើកិច្ចព្រមព្រៀង DTA ដើម្បីលើកកម្ពស់ការដោះដូរ​ពាណិជ្ចកម្ម និងវិនិយោគ

បានផុស

នៅ

ប្រទេសមីយ៉ាន់ម៉ាគឺជាប្រទេសសមាជិកអាស៊ានចុងក្រោយបង្អស់របស់កម្ពុជាក្នុងការបញ្ច​ប់ការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (​DTA) ដើម្បីបើកផ្លូវឱ្យ​ប្រទេសទាំងពីរជំរុញទាំងការវិនិយោគ និងដោះដូរទំនិញ​ដែលទំហំនៅមានកម្រិតទាប​នៅឡើយបើធៀបនឹងបណ្តាសមាជិកដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៣ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដាររបស់កម្ពុជាដែលបានដឹកនាំដោយលោកបណ្ឌិត រសង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ  នៃអគ្គនាយកដ្ឋានពន្ធដារ បានប្រជុំពិភាក្សាលើកិច្ចព្រមព្រៀងនេះជុំទី២ ជាមួយគណៈប្រតិភូនៃសាធារណរដ្ឋនៃសហភាព មីយ៉ាន់ម៉ា ដឹកនាំដោយាលោកស្រី KHIN Yamon Aung អគ្គនាយករង នៃនាយកដ្ឋានចំណូលផ្ទៃក្នុង នៃក្រសួងផែនការ និងហិរញ្ញវ​ត្ថុ តាមរយៈប្រព័ន្ធវីដេអូ។

​លោកស្រី KHIN Yamion Aung បានលើកឡើងអំពីវឌ្ឍនភាពដែលសម្រេចបានពីកិច្ចប្រជុំចរចាជុំទី១ នៅក្នុងឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលកម្ពុជាបានធ្វើជាឱ្យបានឆាប់ផងដែរ។ ​

 លោកបណ្ឌិត សេង ជាសិទ្ធ បាន​វាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំរបស់ភាគីមីយ៉ាន់ម៉ា ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង DTA ជុំទី២ នេះ។ ​លោកបណ្ឌិតក៏បាន មានសុទិដ្ឋិនិយមថា៖« កិច្ចព្រមព្រៀង DTA នេះ នឹងអាចជាចលករមួយរួមចំណែកក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគរវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យប្រសើរឡើងផងដែរ»។ ​

​ភាគីទាំងពីរបានពិភាក្សាលម្អិត និងស៊ីជម្រៅលើគ្រប់មាត្រា និងចំណុចដែលនៅសេសសល់ទាំងអស់ដែលពុំទាន់បានឯកភាព នៅជុំទី១។ ​ជាមួយគ្នានោះដែរ ភាគីទាំងពីរ បានដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងអស់ ដោយមាត្រាទាំង ៣១ នៃកិច្ចព្រមព្រៀង ត្រូវបានឯកភាពគ្នាទាំងស្រុង។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង ១០ មីយ៉ាន់ម៉ាគឺជារដ្ឋសមាជិកអាស៊ានចុងក្រោយគេ ដែលកម្ពុជាត្រូវចរបា កិច្ចព្រមព្រៀង DTA ​ ដើម្បីឈានទៅសម្រេចបានវិធានការទាក់ទិននឹងពន្ធដារ រ ទៅសម្រេចបានវិធានការទាក់ទិននឹងពន្ធដារ ដែលមានចែងក្នុងផែនការមេសហគមន៍ សេដ្ឋកិច្ចអាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១០ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២៥ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៩ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម