Connect with us

ព័ត៌មានអន្ដរជាតិ

អតិផរណាអាមេរិក​បន្តឡើងសន្សឹមៗជាថ្មី​ បង្កការ​បារម្ភ​ថា​នឹង​កាន់តែធ្ងន់ធ្ងរក្រោម​អាណត្តិ ត្រាំ

បានផុស

នៅ

ទិន្នន័យរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ថា​ អតិផរណា​អាមេរិក​បា​នបន្ត​កើន​ឡើង​សន្សឹម​ៗ​ជាថ្មី​ ខណៈ​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូណាល់ ត្រាំ​ នឹង​ចូល​កាន់អំណាចនៅ​សប្ដាហ៍​ក្រោយ​ ជា​មួយ​នឹង​គោលនយោបាយ​មួយចំនួន​ ដែល​សេដ្ឋវិទូព្រួយបារម្ភថា​ នឹង​ធ្វើ​ឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក ចេញ​ផ្សាយ​នូវរបាយការណ៍ប្រចាំខែ​របស់​ខ្លួនកាលពីថ្ងៃពុធ ដែល​បង្ហាញ​ថា​ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ប្រចាំខែធ្នូ ២០២៤ បាន​កើន​ឡើង​ដល់ ២,៩ ភាគរយ​ ក្នុង​អត្រាប្រចាំឆ្នាំ​ ធៀប​នឹង​កំណើន​ ២,៧ ភាគរយ​ នៅខែ​វិច្ឆិកា។

ពិតណាស់ តួលេខនេះ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ កំណើន​ខ្ពស់បំផុត​ក្នុងរយៈ​ពេល​៤ទសវត្សរ៍ប្រមាណ ៩,១ ភាគរយ​ នៅខែ​មិថុនា ឆ្នាំ​ ២០២២​។ យ៉ាង​ណា​មិញ វា​នៅ​តែជា​ការ​ព្រួយបារម្ភ ដោយ​ហេតុថា​ វា​កំពុង​ងើប​ឡើងវិញ​សន្សឹមៗ៣ខែ​ជាប់ៗ​​គ្នា​ ងាកចេញ​ឆ្ងាយ​ពី​អត្រា​ ២ ភាគរយ ដែល​ជា​គោលដៅ​របស់​ធនាគារកណ្ដាលសហព័ន្ធ​អាមេរិក​។ ​

សេដ្ឋវិទូលើកឡើងថា​ នេះ​អាច​ជា​ឧបសគ្គធំ​សម្រាប់​លោក​ ត្រាំ​ និង​រដ្ឋបាល​របស់​លោក ក្នុង​ការ​បង្រ្កាបការ​ហក់ឡើង​ថ្លៃនៃទំនិញ​ ​ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​​ប្រចាំថ្ងៃ​​​របស់​ពលរដ្ឋ​អាមេរិក​។ តម្លៃខែធ្នូមិនត្រឹមតែកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែ​វា​ថែម​ទាំង​​កើនឡើងក្នុងអត្រាខ្ពស់ជាង​ពីខែវិច្ឆិកាទៀតផង។

នៅ​ខែធ្នូ តម្លៃប្រេង​សាំង​ និងអាហារ​ រួមចំណែកដ៏ធំបំផុតចំពោះអតិផរណារបស់​អាមេរិក​។ តម្លៃ​ស៊ុត បាន​កើនឡើង​ជិត ៣៧ ភាគរយ​ ក្នុង​អត្រាប្រចាំឆ្នាំ​ ដោយសារតែ​​​​​ជំងឺ​ផ្តាសាយ​បក្សី​ ។ ជាមួយ​គ្នា​នោះ តម្លៃធានារ៉ាប់រងរថយន្ត បានកើនឡើង ១១ ភាគរយ​ ក្នុងអត្រាប្រចាំឆ្នាំដូចគ្នា​ ខណៈ​តម្លៃប្រេង​សាំង ​កើនឡើង​៤,៤ ភាគរយ​ នៅខែ​ធ្នូ​ ធៀ​បនឹង​ខែ​វិច្ឆិកា។ ​

ថាតើ​អតិផរណា​អាច​នឹង​កាន់តែធ្ងន់ធ្ងរ​ដែរ ឬ​​យ៉ាងណា​​នៅ​ក្រោម​អាណត្តិរបស់​លោក ត្រាំ ​​គឺ​ជា​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​រង​ចាំ​មើល​ ខណៈ​ធនាគារកណ្ដាលនឹង​មាន​ការប្រយ័ត្ន​កាន់តែខ្ពស់លើ​ការសម្រេចចចិត្ត​ណា​មួយ​របស់​ខ្លួន​ លើ​គោលនយោបាយអត្រាការប្រាក់​​។ ប៉ុន្តែ​សេដ្ឋវិទូបាន​ព្រមាន​រួច​ហើយ​អំពី​លទ្ធភាព​ដែល​អាច​កើត​មាន​ ប្រសិន​បើ​​លោក ត្រាំ​ ពិត​ជា​អនុវត្តនូវអ្វីដែល​លោក​បាន​ប្ដេជ្ញា។

ការព្រួយបារម្ភជា​ចម្បងមួយនោះ​គឺការគំរាមកំហែងរបស់​លោក​ ក្នុងការដាក់ពន្ធលើ​ទំនិញ​នាំចូលពីប្រទេសផ្សេងៗ​ទៀត ដែល​នោះ​នឹង​ធ្វើ​ឱ្យតម្លៃ​ទំនិញ​កើន​ឡើង​ ហើយ​អ្នកប្រើ​ប្រាស់​អាមេរិក​គឺ​ជា​អ្នក​បង់ថ្លៃ​។ ​ក្នុង​ចំណោម​ប្រទេស​ដែល​លោក ត្រាំ ​បាន​កំណត់គោលដៅ​នោះ​ គឺ​ជា​ប្រទេស​​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ៗរបស់​អាមេរិក​ ដែល​រួមមាន​ ​ម៉ិកស៊ិក កាណាដា និង​ចិន។ គិតតែ​ពន្ធលើទំនិញនៃ​ប្រទេស​ទាំង៣​នេះ​ វា​អាចបង្កើនតម្លៃទំនិញគ្រប់មុខ ដោយ​រាប់ចាប់ពីរថយន្ត ប្រេង រហូតដល់គ្រឿងអេឡិចត្រូនិក។ នេះ​មិន​រាប់បញ្ជូលពី​ផល​ប៉ះពាល់នៃ​ពន្ធទូទៅ​​ ដែលលោក​សន្យាថា​នឹង​ដាក់លើគ្រប់ទំនិញ​នៃគ្រប់ប្រទេស​ ១០ៗ​ ភាគរយ​ផង។

ទន្ទឹមនឹងនេះ លោក ​ត្រាំ ក៏​គំរាមកំហែងផងដែរ​ ពីការនិរទេសជនអន្តោរប្រវេសន៍​ខុស​ច្បាប់ទ្រង់ទ្រាយធំ​ ដែល​សេដ្ឋវិទូព្រមាន​ថា​ ធ្វើ​ឱ្យតម្លៃ​ពលកម្មកើនឡើង ជា​កត្តាមួយ​ផ្សេង​ទៀត​ក្នុងការ​ជំរុញ​អតិផរណា​។ ​

ទោះ​បីបែប​នេះ​ក្ដី​ ​គេ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ ថាតើ​ លោក ត្រាំ​ ​នឹងធ្វើអ្វីឱ្យ​ប្រាកដក្នុងអំឡុងពេលអាណត្តិរបស់​លោក ដោយ​គេ​នឹង​ច្បាប់​ផ្ដើម​ដឹង​ជាបណ្ដើរៗ​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម