ព័ត៌មានអន្ដរជាតិ
ថៃព្យាយាមចរចា ក្រោយចិនហាមឃាត់ការនាំចូលទឹកស្ករអំពៅជុំវិញកង្វល់អនាម័យ
អាជ្ញាធរថៃបានឱ្យដឹងថា ខ្លួនស្វែងរកការចរចាជាមួយភាគីចិន ដែលហាមឃាត់ការនាំចូលទឹកស្ករអំពៅ និងម្សៅលាយផ្អែម ជុំវិញកង្វក់អនាម័យពីរោងចក្រថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អនុលេខាអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្ម លោក Virit Viseshsindh បានថ្លែងថា អាជ្ញាធរចិនបានស្នើឱ្យប្រទេសថៃត្រួតពិនិត្យរោងចក្រប្រមាណ ៧៨ មុនពេលបើកការចរចា ដើម្បីលុបចោលការហាមឃាត់កាលពីខែមុន លើការនាំចូលទៅចិននូវទឹកស្ករអំពៅ និងម្សៅលាយផ្អែមពីប្រទេសថៃ។ លោកអះអាងថា អាជ្ញាធរថៃកំពុងអនុវត្តតាមការទាមទារនេះ។
លោក Virit បាននិយាយដោយសំដៅទៅរដ្ឋបាលទូទៅនៃគយចិនថា៖ « GACC ចង់ឲ្យការត្រួតពិនិត្យស្តង់ដាររបស់យើងកាន់តែតឹងរុឹង»។
គួរសបញ្ជាក់ថា ថៃ គឺជាប្រទេសនាំចេញស្ករសធំជាងគេទី២របស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ទឹកស្ករដ៏សំខាន់សម្រាប់ចិនជាមួយនឹងការនាំចេញទៅកាន់ប្រទេសនេះជាង ១,២ លានតោន កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនផ្គត់ផ្គង់ខ្សែសង្វាក់ផ្គត់ផ្គង់ Czarnikow ។

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ លោកស្រី Arada Fuangtong បាននិយាយថា កាលពីខែធ្នូ ប្រទេសចិនបានផ្អាកការនាំចូលទឹកស្ករថៃ និងម្សៅលាយផ្អែម ដោយសារតែការព្រួយបារម្ភអំពីអនាម័យរបស់រោងចក្រថៃ។ លោកស្រីបន្តថា៖ «អាជ្ញាធរថៃចង់ចរចាបញ្ចប់ការផ្អាកនេះ»។
យោងតាមអ្នកវិភាគពីក្រុមហ៊ុន Citi លោក Arkady Gevorkyan ការហាមប្រាមរបស់ចិន ធ្វើឱ្យទឹកស្ករ និងម្សៅលាយផ្អែម តម្លៃប្រហែល ៤០០ លានបាត ជាប់គាំងលើកប៉ាល់នាពេលបច្ចុប្បន្ន។
ប្រភពក្នុងឧស្សាហកម្មមួយរូប បានប្រាប់រ៉យទ័រថា អាជ្ញាធរក្នុងប្រទេសថៃបានព្រួយបារម្ភកាន់តែខ្លាំងពីបំរាមរបស់ចិន ដោយអាចប៉ះពាល់ដល់តម្លៃដែលកសិករអំពៅថៃទទួលបាន៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត