Connect with us

សេដ្ឋកិច្ច

កម្ពុជា-អ៊ីរ៉ង់ ពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ ថាមពល និងប្រេងកាត

បានផុស

នៅ

លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ប្រចាំកម្ពុជានៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០​២៤ បានជួបពិភាក្សាការងារជាមួយលោក យស មុនីរ៉ាត់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យរ៉ែ ថាមពល និងប្រេងកាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងរ៉ែ និងថាមពល បានដាក់ចេញជាគោលនយោបាយទូលាយ មួយដែលបន្តធានាការផ្គត់ផ្គង់ផលិតផលប្រេងកាត (ប្រេង និងឧស្ម័នឥន្ធនៈ) ឱ្យបានគ្រប់គ្រាន់ តាមរយៈ​ការផ្តល់​ការគាំទ្រ និងជំរុញការធ្វើអាជីវកម្មផ្នែក Downstream ដើម្បីបម្រើការរស់​នៅ​របស់ ប្រជាពលរដ្ឋ ការអភិវឌ្ឍរបស់ប្រទេស បង្កើនចំណូលរដ្ឋ និងការងារជូន​ប្រជាពលរដ្ឋ។

ក្នុងបរិបទអន្តរកាលថាមពល ក្រសួងរ៉ែ និងថាមពលនឹងធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយ​ស្តីពីវិស័យប្រេងកាត និងរៀបចំលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ជាពិសេសការដាក់​ឲ្យអនុវត្ត​បទប្បញ្ញត្តិ ការដាក់ឲ្យអនុវត្តបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព សម្រាប់រៀបចំប្រព័ន្ធ​ផ្គត់ផ្គង់​ និង​ចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ។

យោងតាមក្រសួងរ៉ែ និងថាមពល នៅឆ្នាំ២០២៤ វិស័យប្រេងកាតបានផ្តល់សេវា​សា​ធារណៈ​ផ្សេងៗ និងរួមចំណែកប្រមូលចំណូលពីកាតព្វកិច្ចជូនរដ្ឋបានចំនួនប្រមាណ ១២.៣៥​ លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម