Connect with us

សេដ្ឋកិច្ច

មន្ត្រីជំនាញកំពុងខួងយកសំណាកដីពិនិត្យ ត្រៀមចាក់គ្រឹះគម្រោងសាងសង់ស្ពានផ្សាររាត្រី-អរិយក្សត្រ

បានផុស

នៅ

មន្ត្រីជំនាញនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ កំពុងខួងយកសំណាកដីពិនិត្យ ត្រៀមចាក់​គ្រឹះគម្រោងសាងសង់ស្ពានផ្សាររាត្រី-អរិយក្សត្រ។

លោក ផន រឹម អ្នកនាំពា្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ​ តភ្ជាប់​ពី​ចំណុច​ផ្សាររាត្រី​ឆ្ពោះ​​​ទៅ​​​តំបន់​អរិយក្សត្រ​​ គ្រោងបើកដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម បានបញ្ជាក់ថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យ​បិទ​បញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរ​ការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង​(Details Design)។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ (ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។

គម្រោងនេះ ប្រភេទស្ពានខ្សែកាប (Two cable stayed bridges)មានប្រវែងនៃស្ពានសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ, ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ នាទីutes មុន

គុន​ខ្មែរ​នៅ​រុស្ស៊ីបន្ត​ឆ្ពោះ​ទៅ​មុខ ខណៈ​សាកល​វិទ្យាល័យរដ្ឋ​​មួយ​បង្កើត​ក្លិប​ប្រដាល់​គុន​ខ្មែរ

កីឡា១០ នាទីutes មុន

កែវ​ រំចង់​ ទម្លាយ​ការ​ចំណាយ​ច្រើន​ក្នុង​មួយខែៗ​ទាំង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​ការសិក្សា​របស់​កូន​

ខេត្តតាកែវ
ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ រៀបចំការប្រណាំងរទេះគោសាឡី សម្រាប់សង្ក្រាន្ដឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

លោក Macron៖ បារាំង​អាច​ប្រកាស​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​នៅ​ខែ​មិថុនា​ខាង​មុខ

ព័ត៌មានជាតិ២៧ នាទីutes មុន

មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រៀមឈាម ៥ ពាន់ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម