សេដ្ឋកិច្ច
រោងចក្រផលិតស្រោមដៃ HESTRA តម្លៃ ៦០ ម៉ឺនដុល្លារ បើកដំណើរការផលិតកម្មជាផ្លូវការ
ក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. មានតម្លៃ ៦០ ម៉ឺនដុល្លារ និងបង្កើតការងារបានប្រមាណ ២០០ កន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានរៀបចំពិធីបើកដំណើរការផលិតកម្មរបស់ខ្លួននៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

លោក ជា វុទ្ធី មានប្រសាសន៍ថា HESTRA គឺជាក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេក្នុងពិភពលោក ដែលក្រុមហ៊ុននេះត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៣៦។
លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលនេះ ដែលនឹងមិនត្រឹមតែចូលរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសការងារជូនបងប្អូនកម្មករនិយោជិតក្នុងស្រុកទៀតផង។

ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទី១របស់ប្រទេសស៊ុយអែត ដែលបានមកបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតស្រោមដៃនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ ឯកឧត្តមអគ្គលេខាធិការមានការជឿជាក់ថានឹងមានក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតផ្សេងទៀតមកបណ្តាក់ទុនវិនិយោគកម្ពុជាផងដែរ។
លោកអគ្គលេខាធិការក៏បានលើកឡើងពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និងការបន្តដាក់ចេញនូវ វិធានការគោលនយោបាយ និងការគាំទ្រនានាដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជា ជាមួយនឹងការបន្តខិតខំប្រឹងប្រែងកសាងហេដ្ឋរចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, ព្រែកជីកប្រវត្តិសាស្ត្រហ្វូណនតេជោ, អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាដើម សម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា