Connect with us

ព័ត៌មានជាតិ

​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៤ ពាន់លានដុល្លា​រក្នុងឆ្នាំ២០២៤

បានផុស

នៅ

ការដោះដូរទំនិញរវាងកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៤,២៨៨ពាន់លានដុល្លារ កើនឡើងជាង១៥,៥%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣មានទឹកប្រាក់៣,៧១២ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីអគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា (GDCE) សម្រាប់ទឹកប្រាក់សរុបនៃការដោះដូរទំនិញរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០២៤កន្លងមកនេះ ក្នុងនោះការនាំចេញ​របស់​​កម្ពុជា​​សម្រេចបានទឹកប្រាក់ជិត៨៤៥លានដុល្លារ កើនឡើង៣,៣% ខណៈការនាំចូល​របស់កម្ពុជាពីថៃមានទឹកប្រាក់ជាង ៣,៤៤៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើង​ជិត១៩%ធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់ជាង២,៨៩៥ពាន់លានដុល្លារ។​

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់កាលពីពេលថ្មីៗកន្លងទៅនេះថា ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជិតខាងនៅតែដើរតួនាទីសំខាន់ ជាពិសេសសម្រាប់ផលិតផលកសិកម្ម​ ដែលកម្ពុជាបានធ្វើការនាំចេញច្រើនទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម។

អ្នកឧកញ៉ាបានថ្លែងបញ្ជាក់ថា៖«យើងដឹងហើយថា ប្រទេសជិតខាងយើងនៅតែជាទីផ្សារសម្រាប់ជាពិសេសផលិតផលកសិកម្ម ដោយសារតែយើងចំណាយតិចលើការដឹកជញ្ជូន និងម្យ៉ាងទៀតយើងក៏មានការងាយស្រួលក្នុងការដោះដូរទំនិញជាមួយប្រទេសជិតខាងយើង។ បើទោះបីជាប្រទេសយើងផលិតនូវផលិតផលដូចគេ ប៉ុន្តែយើងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក»។

កាលពីខែកញ្ញាកន្លងទៅ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្តត្រាតនៃប្រទេសថៃយល់ស្របគ្នាក្នុងការ​ស្នើសុំថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីការបើកច្រកសេដ្ឋកិច្ច បានម៉ាក់មួង ស្ថិតក្នុងស្រុកបរ៉ៃ ខេត្តត្រាត ជាប់នឹងច្រកឆករកា ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីបើកជាច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍សំដៅលើកកម្ពស់ការដោះដូរទំនិញតាមព្រំដែននៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន​ ម៉ាណែត  និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃថៃ អនុធីន ឆានវីរ៉ៈគូន បានពិភាក្សាអំពីការជំរុញការឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត ជាពិសេសការបើកជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ឱ្យបានឆាប់ ក្នុងគោលដៅជំរុញវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

​បើយោងទៅតាមក្រសួងពាណិជ្ជកម្ម សម្រាប់ទំនិញដែលកម្ពុជាបាននាំចេញទៅថៃរួមមានផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេចជាដើម។ សម្រាប់ទំនិញដែលកម្ពុជានាំចូលពីថៃរួមមានថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ដ៍ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង និងសម្ភារៈសំណង់ និងផលិតផលផ្សេងៗទៀត៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៤ ពាន់លានដុល្លា​រក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ២ នាទីutes មុន

ប្រតិភូខេត្តចំនួន ៦ នៃកម្ពុជា ជួបពិភាក្សាជាមួយ​ថ្នាក់ដឹកនាំខេត្តប៊ិញភឿក ដើម្បីបង្កើន​​កិច្ច​សហការ​ប្រតិបត្តិការ​ខេត្ត​ជាប់ព្រំដែន

ជីវិតកម្សាន្ដ១១ នាទីutes មុន

អ្នកតំណាង Brad Pitt ព្រមានកុំចាញ់បោក AI ក្រោយមានស្រ្តីបារាំង អស់លុយ៨៥ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

សាយ រំលឹករឿងជាង ១០ ឆ្នាំមុន ជីវិតឆ្លងកាត់គ្រោះថ្នាក់ច្រើន និងហេតុការណ៍ដ៏អាក្រក់បំផុត

ព័ត៌មានជាតិ២០ នាទីutes មុន

សម្ដេច ហ៊ុន សែន រម្លឹកពីយុទ្ធសាស្ត្រដោះស្រាយបញ្ហាស្រូវរបស់ប្រជាកសិករ កាលពីកំឡុងឆ្នាំ១៩៩៤

Sokha Hotels

ព័ត៌មានពេញនិយម