សេដ្ឋកិច្ច
ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជាជនមិនចូលចិត្តកក់ទុកមុន
បុគ្គលិកផ្ទះសំណាក់ សណ្ឋាគារ នៅតាមគោលដៅទេសចរណ៍ខាន់ៗ ដូចជាខេត្តកែប ខេត្តសៀមរាប ខេត្តព្រះសីហនុបានបង្ហើបប្រាប់កម្ពុជាថ្មីថា មុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរៀបចំធ្វើឡើងនៅថ្ងៃទី ២៨ ខែមករា សប្ដាហ៍ក្រោយ ការកក់បន្ទប់ស្នាក់នៅមិនទាន់មានច្រើននៅឡើយ ខណៈអ្នកជំនាញបានលើកឡើងថា ជាទម្លាប់ប្រជាជនកម្ពុជា មិនចូលចិត្តកក់កន្លែងស្នាក់នៅទុកមុន។

អ្នកនាង ស្រី មុំ បុគ្គលិកនៅសណ្ឋាគារ SARA VOAN ក្នុងខេត្តកែប បានឱ្យដឹងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះថា ការកក់បន្ទប់ស្នាក់នៅសម្រាប់ទេសចរណ៍ក្នុងស្រុកធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ មិនទាន់មាននោះទេ ទំនងដោយសារប្រជាជនខ្មែរគ្មានទម្លាប់កក់ទុកមុន។
កញ្ញា ម៉ាលីស បុគ្គលិកផ្នែកលក់ នៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel ខេត្តសៀមរាប ប្រាប់ថា៖ «ភ្ញៀវចូលឆ្នាំចិន អត់មានភ្ញៀវខ្មែរណាកក់បន្ទប់ទេ ខណៈមានតែភ្ញៀវបរទេសដែលគាត់មកលេង ព្រោះភ្ញៀវខ្មែរគាត់ចូលចិត្តកក់ភ្លាមមកនៅភ្លាម»។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ថា ជាទម្លាប់របស់ប្រជាជនកម្ពុជា បុណ្យអ្វីក៏ដោយ នឹងមានភ្ញៀវទេសចរក្នុងស្រុកដើរលេងកម្សាន្តច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ។
លោក ធួន ស៊ីណាន មានប្រសាសន៍ថា៖ «ជាទម្លាប់របស់ប្រជាជនខ្មែរយើង ជាពិសេសអ្នកដែលដើរលេងក្នុងស្រុក ពុំសូវចាប់អារម្មណ៍ពីការកក់បន្ទប់ស្នាក់នៅអីទេ ជួនកាលទៅដល់ដើរចូលភ្លាមៗ វាជាទម្លាប់របស់ជាតិសាសន៍នីមួយៗ វាមិនមែនតែខ្មែរយើងទេ បរទេសដូចជាចិន វៀតណាម និងប្រទេសនៅក្នុងតំបន់ខ្លះទៀតក៏ដូចគ្នាដែរ វាជាទម្លាប់របស់ប្រជាជន អ្នកខ្លះក៏គិតថាអត់ដើរលេងទេ ស្អែកឡើងប្រពន្ធកូនបបួលក៏ចេញវឹងអញ្ចឹងទៅ ព្រឹកឡើងគ្មានផែនការ អង្គុយញាំបាយថ្ងៃត្រង់ជជែកគ្នា ក៏នឹកឃើញក៏ទៅប្រុយអញ្ចឹងទៅ»។

នៅក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កាលពីឆ្នាំមុន (ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ កុម្ភៈ ២០២៤) កម្ពុជាទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្តតាមបណ្តាគោលដៅទេសចរណ៍នានា ទូទាំងប្រទេស សរុបចំនួនប្រមាណ ១ លាននាក់ (១ ០៥១ ៤៧២) ក្នុងនោះ អ្នកទេសចរជាតិមានចំនួន ៩៩៣ ៩៩១ នាក់ និងអ្នកទេសចរបរទេសមានចំនួន ៥៧ ៤៨១ នាក់។
ក្នុងនោះខេត្តចំនួន ៥ ទទួបានទេសចរណ៍ច្រើនជាងគេរួមមាន ខេត្តព្រះសីហនុ ជិត ៣០ ម៉ឺននាក់ ខេត្តសៀមរាបជាង ១១ ម៉ឺននាក់ ខេត្តបាត់ដំបងជិត ៩ ម៉ឺននាក់ ខេត្តប៉ៃលិនជិត ៨ ម៉ឺននាក់ និងខេត្តកែបជាង ៧ ម៉ឺននាក់។
សូមជំរាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅឆ្នាំនេះនឹងត្រូវរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ