ព័ត៌មានជាតិ
ARDB នឹងបង្កើនការផ្តល់ឥណទានបៃតងដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង
អគ្គនាយកនៃធនារគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក កៅ ថាច បានលើកឡើងថា ធនាគាររបស់លោកនឹងបង្កើនការផ្តល់ឥណទានទៅលើធុរកិច្ចបៃតង ដើម្បីចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ ជាពិសេសគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

ការលើកឡើងរបស់លោក កៅ ថាចធ្វើឡើងក្នុងពិធីបើកសាខាថ្មីនៅរបស់ខ្លួននៅខណ្ឌដូនពេញ-សង្កាត់ចតុមុខកាលពីថ្ងៃទី១៦ កន្លងទៅនេះ។ លោកបានថ្លែងថា៖« ធនាគារ ARDB បាននិងកំពុងអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាត្រនៅកម្ពុជា (CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។ ឧស្ម័នផ្ទះកញ្ចក់ (Climate Change Mitigation) និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Change Adaptation) តាមរយៈយន្តការផ្តល់ហិញ្ញប្បទានចំនួនពីរ គឺការផ្តល់ឥណទាន បោះដុំដល់គ្រឹះស្ថានធនាការនិងហិរញ្ញវត្ថុក្នុងស្រុកសម្រាប់គាំទ្រដល់ការអនុវត្តគម្រោងបៃតង និងការផ្តល់ ឥណទានដោយផ្ទាល់ដល់គម្រោងវិនិយោគឯកជនដ៏ទៃទៀតដែលមានលក្ខណៈបៃតង ក្នុងគោលដៅរួម ចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា»។

ធនាគារ ARDB គឺជាធនាគារគោលនយោបាយ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាល ក្រោមកិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ជលិតកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាវិនិយោព និងទុន បង្វិល ដល់សហគ្រាសធុនតូចនិងមធ្យម រួមមាន៖ ស្រូវ-អង្គ, បន្លែ-ផ្លែឈើឈើ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញ ការនាំចេញ។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ធនាគារ ARDB អានសំពៀតឥណទានសរុបចំនួន ៤៩៣ លានដុល្លារអាមេរិក ដែលមានកំណើនជាមធ្យមប្រមាណ ៣០% ក្នុងមួយឆ្នាំ គិតក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយ (២០១៥-២០២៤)។ ក្នុងនោះ ឥណទានវិស័យស្រូវ-អង្គរ មានសមាមាត្រធំជាងគេ គឺប្រមាណ ៤២,៣% ធៀបនឹងសំពៀតឥណទានសរុប។ ទ្រព្យសកម្មសរុប (Total Assets) គឺចាប់ផ្តើមពី ២,៥ លានដុល្លារ អាមេរិក នៅឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណជា ៥៧៥ លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ ២០២៤។
លោក កៅ ថាច បានគូសបញ្ជាក់ទៀតថា ធនាគារARDB ក៏បាននិងកំពុងអនុវត្តគម្រោងមួយចំនួនជាមួយដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណង ផ្តល់ឥណទានដល់កសិករខ្នាតតូច សហគមន៍កសិកម្ម និងសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មផងដែរ។

លោកថា៖«ក្នុងគោលបំណងពង្រឹង និងពង្រីកប្រតិបត្តិការធនាគារឱ្យកាន់តែទូលំទូលាយ ធនាគារ ARDB បានសហការជាមួយជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC), ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈ កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ទៀត»។ លើសពីនោះទៅទៀត លោកថា ធនាគារ ARDB ក៏បាននិងកំពុងសហការជាមួយ ដៃត្តអភិវឌ្ឍន៍នៅក្រៅប្រទេសមួយចំនួនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ