Connect with us

ព័ត៌មានជាតិ

ចម និម្មល៖ ការចាកចេញរបស់កម្ពុជាពី LDC នឹងបង្កើនភាពធន់ និងកាលនុវត្តភាពថ្មីដល់ខ្លួន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មល បានលើកឡើងថា ក្នុងដំណើរនៃការចាកចេញរបស់កម្ពុជាពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការកើនឡើងនៃលក្ខខណ្ឌតម្រូវនៃការអនុវត្តប្រកបដោយចីរភាព ក៏បាននាំមកនូវកាលានុវត្តភាពផងដែរ ជាពិសេស ក្នុងការពិនិត្យផ្លាស់ប្តូរគំរូសម្រាប់កំណើន (Growth Model) ដែលមានចីរភាព បរិយាប័ន្ន និងភាពធន់ ជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្មរូបនេះធ្វើឡើងក្នុងឱកាសដែលលោកស្រីធ្វើជាអធិបតីក្នុង សិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពី «ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង» នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។  

សម្រាប់សិក្ខាសាលានេះក៏មានការចូលរួមដោយ ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រីប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា តំណាងស្ថានទូត និងអង្គទូតបរទេស ​ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាច្រើនរូបផងដែរ។

​លោកស្រីចម និម្មលបានគូសបញ្ជាក់ថា៖«ផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាមគ្គុទ្ទេសក៍ប្រកបដោយភាពជាក់ស្តែង សម្រាប់ការពង្រឹងការត្រៀមខ្លួនលើវិស័យពាណិជ្ជកម្មដែលផ្តោតលើការលើកកម្ពស់ការអនុវត្តពាណិជ្ជកម្មប្រកបដោយចីរភាព ការដំទ្បើងកម្រិតខ្សែច្រវាក់តម្លៃ និង ការធានាបាននូវច្រកចូលទីផ្សារសម្រាប់ការនាំចេញផលិតផលកម្ពុជា»។

លោកស្រីថាកម្ពុជាពិតជាមានភាពចាំបាច់ក្នុងការថ្លឹងថ្លែងឱ្យមានតុល្យភាពដោយការប្រុងប្រយ័ត្ន រវាងវិស័យអាទិភាពរយៈពេលខ្លី ជាមួយនឹងចីរភាពរយៈពេលវែង ក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេស ទន្ទឹមនឹងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រីចម និម្មលថ្លែងថា៖«ការប្រឈមនឹងការបាត់បង់ភាពអនុគ្រោះច្រកចូលទីផ្សារ ការអនុលោមតាមច្បាប់ពាណិជ្ជកម្មដ៏តឹងរ៉ឹង និងភាពផុយស្រួយនៃប្រព័ន្ធពាណិជ្ជកម្មសកល តម្រូវឱ្យកម្ពុជា រៀបចំអភិក្រមប្រកបដោយយុទ្ធសាស្ត្រ នវានុវត្តន៍ និងការសម្លឹងឆ្ពោះទៅមុខ ជាពិសេស ស្របពេលដែលពិភពលោកកំពុងឆ្ពោះទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាផងដែរ។

លោកស្រីរដ្ឋមន្រ្តី បន្តថា៖« ការចាកចេញរបស់កម្ពុជាពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការកើនឡើងនៃលក្ខខណ្ឌតម្រូវនៃការអនុវត្តប្រកបដោយចីរភាព ក៏បាននាំមកនូវកាលានុវត្តភាពផងដែរ ជាពិសេស ក្នុងការពិនិត្យផ្លាស់ប្តូរគំរូសម្រាប់កំណើន (Growth Model) ដែលមានចីរភាព បរិយាប័ន្ន និងភាពធន់ ជាងមុន ដែលនឹងធានាបានថា កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់សម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាជំហដ៏ប្រសើរក្នុងការរីកលូតលាស់ក្នុងសេដ្ឋកិច្ចសកលប្រកបដោយថាមវន្តនិងវិវត្តទៅមុខជាប់ជានិច្ច ដោយឈរលើស្មារតីការប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស»។

បើយោងតាមរបាយការណ៍ចុងក្រោយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីខែវិច្ឆិកា ជាមួយ​នឹងដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCនៅឆ្នាំ២០២៩ខាងមុខនេះ  អត្រា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) អាចថយសន្ទុះពី ០,៥% ទៅ ១,៥% ខណៈការបាត់បង់ការងារប្រមាណជា ១៦៥ ០០០ ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ។

បើយោងតាម ឯកសារគោលនយោបាយនោះ បានវាយតម្លៃពីសក្តានុពលនៃការបាត់បង់ការគាំទ្ររបស់អន្តរជាតិ ដូចជាទិដ្ឋភាពទាក់ទងនឹងការលើកលែងចំពោះកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPS) ក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទាន ក្នុងចំណោមការអនុគ្រោះផ្សេងទៀត។

ចំពោះការបាត់បង់នេះអាចមានផលប៉ះពាល់ទៅដល់វិស័យសុភាពសាធារ: ការនាំចេញពាណិជ្ជកម្មសំខាន់ៗ (ដូចជា   សម្លៀកបំពាក់ អង្ករ និងកង់ ជាដើម) និងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួម។

បើតាមឯកសារគោលនយោបាយដដែល អត្រា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) អាចថយសន្ទុះពី ០,៥% ទៅ ១,៥% ជាមួយនឹងការបាត់បង់ការងារប្រមាណជា ១៦៥.០០០ ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ។ ជាមួយគ្នានោះដែរ ប្រជាជនចំនួន ៤៣២​០០០ នាក់ អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវមិនត្រូវបានដាក់ចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

សមត្ថកិច្ច​នឹង​រៀប​ចំ​ចំណតយានយន្ត​សម្រាប់​អ្នក​មក​ចូលរួមសង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ច១ ម៉ោង មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម