Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជិត $៥ ពាន់លាន ពីការនាំចេញកសិកផលក្នុងឆ្នាំ ២០២៤ កើនជិត ៤០%

បានផុស

នៅ

កម្ពុជាទទួលបានចំណូលជិត ៥ ពាន់លានដុល្លារ (៤,៨) ពីការនាំចេញកសិផលចំនួន ១១,៧ លាន​តោន ទៅក្រៅប្រទេស នៅក្នុងឆ្នាំ ២០២៤ កើនឡើងប្រមាណ ៣៩ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ដែល​មាន​ចំនួន ៨,៤ លានតោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតផលកសិកម្មសំខាន់ៗ ដែលនាំចេញពីកម្ពុជារួមមាន ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០​២៥ នេះថា ការនាំចេញកសិកផលរបស់កម្ពុជានៅឆ្នាំ ២០២២ សម្រេចបាន ៨,៦ លាន​តោន ទៅ ៧៤ ប្រទេស ក្នុងនោះមានស្រូវ ៣,៥ លានតោនទៅប្រទេសជិតខាង និងអង្ករ ៦៤ ម៉ឺនតោន ចេញទៅ ៦២ ប្រទេស។

សម្ដេច ហ៊ុន ម៉ាណែត បន្តថា នៅក្នុងឆ្នាំ ២០២៤ កំណើននៃការនាំចេញកសិផលសរុបកើនដល់ ១១,៧ លានតោន ទៅ​ ៩៤ ប្រទេស កើនឡើង ២០ ប្រទេស ក្នុងនោះមានស្រូវជាង ៥ លានតោន (៥១៨០ ១៥៥) និងអង្ករ ៦៥ ម៉ឺនតោន ទៅកាន់ ៧៥ ប្រទេស។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ការនាំចេញទំនិញ​របស់​​កម្ពុជាមានកំណើន ដោយសារទីផ្សារបញ្ជាទិញ ពោលគឺពាក់ព័ន្ធនឹងអស្ថិរភាពក្នុងតំបន់ ដូច​ជា​អស្ថិរភាព​នយោបាយនៅប្រទេសភូមា បង់​ក្លាដេស បានធ្វើឱ្យរោងចក្រមួយចំនួនរើមកកម្ពុជា ដែល​ធ្វើឱ្យការបញ្ជាទិញមានការកើនឡើងទាំងការវិនិយោគ និងនាំចេញ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការ​​​​នាំ​​ចេញផលិតផលកសិកម្មមាន​កំណើននៅឆ្នាំ ២០២៤ ខណៈកម្ពុជាមានកិច្ចព្រម​ព្រៀង​​ទីផ្សារសេរីជាមួយបណ្ដាប្រទេសធំៗដែលជាដៃគូ ទាំងទ្វេភាគី និងពហុភាគី ក្នុងនោះមាន​ប្រទេស​ចិន ដែល​​​​​ចិនបានទិញទំនិញកសិផលមួយ​ចំនួនពីកម្ពុជាដូចជា អង្ករ ស្វាយ​កែវរមៀត ចេក​អំបូង​លឿង​ជាដើម ខណៈការនាំចេញកសិផល​របស់កម្ពុជាទៅប្រទេសជិតខាង​ក៏មានកំ​ណើន​​​។

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញទំនិញ​​របស់​កម្ពុជាក្នុងឆ្នាំ២០២៤កន្លងទៅនេះ ​​មានទំហំទឹកប្រាក់សរុបជាង ២៦,១៩ ពាន់​លាន​ដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃរួមនឹងទីផ្សារ​សំខាន់ៗមួយចំនួនទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២២ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម